សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រធានាធិបតីកូឡុំប៊ីលោក Petro ដោយសារលំហូរគ្រឿងញៀនខុសច្បាប់

2025/10/25 09:23:22 pm        283

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២៤ ខែតុលា) បានដាក់ទណ្ឌកម្មលើប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ដោយចោទប្រកាន់លោកពីបទបដិសេធមិនបញ្ឈប់កុំឲ្យមានលំហូរកូកាអ៊ីនទៅកាន់សហរដ្ឋអាមេរិក ខណៈដែលក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើមេដឹកនាំនៃប្រទេសតំបន់អាមេរិកឡាទីនមួយនេះ ដែលបានប៉ះទង្គិចជាមួយលោកប្រធានាធិបតី Donald Trump។

ចំណាត់ការនេះ គឺជាការបង្ហាញនូវកម្រិតទាបថ្មី នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។ លោក Trump បានចោទប្រកាន់ទីក្រុង Bogota ថា បានចូលដៃជាមួយការជួញដូរគ្រឿងញៀនខុសច្បាប់។ ការដាក់ទណ្ឌកម្មដ៏កម្រ តែធ្លាប់មានរបស់សហរដ្ឋអាមេរិក លើប្រមុខរដ្ឋនេះ បានបន្ថែមលោក Petro ទៅក្នុងបញ្ជីឈ្មោះ ដែលរួមមានមេដឹកនាំរុស្ស៊ី វ៉េណេស៊ុយអេឡា និងកូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់តាំងពីលោកប្រធានាធិបតី Gustavo Petro ឡើងកាន់អំណាច ការផលិតកូកាអ៊ីន នៅក្នុងប្រទេសកូឡុំប៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយមានពោរពាសពេញសហរដ្ឋអាមេរិក និងពង្វក់ប្រជាជនអាមេរិក»។

តាមរយៈសេចក្ដីថ្លែងការណ៍នោះ លោក Bessent បានបន្ថែមថា៖ «លោកប្រធានាធិបតី Petro បានបណ្ដោយឲ្យក្រុមជួញដូរគ្រឿងញៀនកើតឡើងព្រោងព្រាត ហើយបដិសេធមិនបញ្ឈប់សកម្មភាពនេះ។ ថ្ងៃនេះ លោកប្រធានាធិបតី Trump កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារជាតិរបស់យើង ហើយបញ្ជាក់យ៉ាងច្បាស់លាស់ថា យើងនឹងមិនអត់ឱនអំពើជួញដូរគ្រឿងញៀនចូលប្រទេសរបស់យើងឡើយ»។

ចំណែកលោក Petro បានលើកឡើងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ថា លោកបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនជាច្រើនទសវត្សរ៍មកហើយ។ 

គួរបញ្ជាក់ថា លោក Trump និងលោក Petro បានប៉ះទង្គិចគ្នាជាច្រើនលើក ចាប់តាំងពីប្រធានាធិបតីអាមេរិកទៅពីគណបក្សសាធារណរដ្ឋចូលកាន់តំណែង ក្នុងខែមករា ក្នុងនោះរួមទាំងការមានជម្លោះកាន់តែខ្លាំងឡើងៗ ដែលផ្តើមចេញពីការវាយប្រហារដោយយោធាអាមេរិកលើនាវាដែលសង្ស័យថា ដឹកជញ្ជូនគ្រឿងញៀន នៅក្នុងតំបន់ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm