ព្រះវិហារ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ អញ្ជើញក្នុងពិធីប្រកាសចូលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលបានសម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម បញ្ជាក់ថា មាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យជូនជាតិមាតុភូមិ។
ឯកឧត្តម បានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាត ចំពោះគណបក្សប្រជាជនកម្ពុជា និងជាតិមាតុភូមិ ព្រមទាំងត្រូវខិតខំបម្រើប្រយោជន៍ក្នុងមូលដ្ឋានឲ្យអស់ពីលទ្ធភាព ដោយឈរលើគោលការណ៍សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានអំពាវនាវដល់បងប្អូនទាំងអស់ ត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនាពេលខាងមុខ ដើម្បីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការធានានិរន្តរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍ៕









