ក្រុមនយោបាយប៉ាឡេស្ទីននានា យល់ព្រមឲ្យគណៈកម្មាធិការជំនាញបច្ចេកទេសគ្រប់គ្រងតំបន់ហ្កាហ្សា

2025/10/25 11:26:58 pm        418

ក្រុមនយោបាយសំខាន់ៗរបស់ប៉ាឡេស្ទីន ក្នុងនោះរួមមានទាំងក្រុមហាម៉ាសផងដែរ កាលពីថ្ងៃសុក្រ (ទី២៤ ខែតុលា) បានឲ្យដឹងថា ពួកគេបានយល់ព្រមថា គណៈកម្មាធិការឯករាជ្យនៃក្រុមជំនាញបច្ចេកទេស នឹងគ្រប់គ្រងដំណើរការតំបន់ហ្កាហ្សាក្រោយសង្គ្រាម។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមហាម៉ាស បានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្រុមនយោបាយទាំងនោះ បានយល់ព្រមប្រគល់ «ការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបទៅឲ្យគណៈកម្មាធិការបណ្តោះអាសន្នរបស់ប៉ាឡេស្ទីនដែលមានសមាសភាពនៃអ្នកជំនាញបច្ចេកទេសឯករាជ្យ»។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា គណៈកម្មាធិការនេះ នឹង «គ្រប់គ្រងកិច្ចការនៃជីវិតរស់នៅប្រចាំថ្ងៃ និងសេវាកម្មជាមូលដ្ឋាន ដោយសហការជាមួយប្រទេសបងប្អូនអារ៉ាប់ និងស្ថាប័នអន្តរជាតិ»។ ហើយសេចក្តីថ្លែងការណ៍ក៏បានបន្ថែមទៀតផងដែរថា ក្រុមទាំងនោះបានយល់ព្រមធ្វើការ ពាក់ព័ន្ធនឹងការបង្រួបបង្រួមជំហររួមមួយ «ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបុព្វហេតុប៉ាឡេស្ទីន កំពុងជួបប្រទះ»។

សេចក្ដីថ្លែងការណ៍បានអំពាវនាវឲ្យមានកិច្ចប្រជុំនៃកងកម្លាំង និងក្រុមនយោបាយទាំងអស់ ដើម្បី «ព្រមព្រៀងលើយុទ្ធសាស្ត្រជាតិ និងធ្វើឲ្យអង្គការរំដោះប៉ាឡេស្ទីន (PLO) រស់ឡើងវិញ ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនប៉ាឡេស្ទីន»។ ក្រុមហាម៉ាសមិនមែនជាផ្នែកនៃ PLO ដែលត្រូវបានគ្រប់គ្រងដោយគូប្រជែងដ៏យូរអង្វែងរបស់ខ្លួន គឺក្រុម Fatah។

ប្រភពព័ត៌មានមួយ បានប្រាប់សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូមកពីក្រុមហាម៉ាស និងក្រុម Fatah បានជួបប្រជុំគ្នានៅទីក្រុងគែរ ដើម្បីពិភាក្សាដំណាក់កាលទី២ នៃផែនការបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm