មន្ត្រី៖ សហរដ្ឋអាមេរិក បង្ហោះយានដ្រូនពីលើតំបន់ហ្កាហ្សា ដើម្បីតាមដានបទឈប់បាញ់

2025/10/26 12:22:57 am        676

មន្ត្រីយោធាអ៊ីស្រាអែល និងអាមេរិក បានឲ្យដឹងថា យោធាអាមេរិក បានចាប់ផ្តើមប្រតិបត្តិការបង្ហោះយានដ្រូន នៅតំបន់ហ្កាហ្សាស្ទ្រីប នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីធានាថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាលម្អិតប្រតិបត្តិការនេះ មន្ត្រីយោធាអ៊ីស្រាអែល ២រូប និងមន្ត្រីការពារជាតិអាមេរិកម្នាក់ បានឲ្យដឹងថា យានដ្រូនត្រូវបានប្រើប្រាស់ ដើម្បីតាមដានសកម្មភាពលើដី នៅក្នុងតំបន់ហ្កាហ្សា ដោយមានការព្រមព្រៀងពីអ៊ីស្រាអែល។ ពួកគេបានបញ្ជាក់ថា ពួកគេមិនអាចចែករំលែកផ្លូវហោះហើររបស់យានដ្រូនបានទេ។

មន្ត្រីទាំង ៣នាក់នោះ បានបន្ថែមថា បេសកកម្មឃ្លាំមើល កំពុងដំណើរការ ដើម្បីជួយដល់មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល-យោធាថ្មី នៅភាគខាងត្បូងអ៊ីស្រាអែល ដែលត្រូវបានបង្កើតឡើង កាលពីសប្តាហ៍មុន ដោយទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក ជាផ្នែកមួយ ដើម្បីតាមដានបទឈប់បាញ់។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយអ្នកសម្រុះសម្រួលសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប កាលពីដើមខែតុលា ស្ថិតក្នុងភាពតានតឹងដោយសារការផ្ទុះឡើងនូវអំពើហិង្សា នាពេលថ្មីៗនេះ នៅតំបន់ហ្កាហ្សា និងការមិនចុះសម្រុងដែលកំពុងបន្តមាន ជុំវិញការដោះដូរជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបានបាត់បង់ជីវិត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm