អាមេរិកអាចនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែម ដើម្បីឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តែចង់ឲ្យអឺរ៉ុបបង្កើនសម្ពាធជាមុនសិន

2025/10/26 01:42:05 am        707

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានរៀបចំទណ្ឌកម្មបន្ថែម ដែលខ្លួនអាចប្រើ ដើម្បីកំណត់គោលដៅលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រសិនបើប្រធានាធិបតី លោក Vladimir Putin បន្តពន្យារពេលបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអាមេរិក និងបុគ្គលម្នាក់ទៀតដែលដឹងពីបញ្ហានេះ។

មន្ត្រីអាមេរិក ២រូប បានឲ្យដឹងថា ជាមួយគ្នានេះ មន្ត្រីអាមេរិក ក៏បានប្រាប់សមភាគីអឺរ៉ុបថា ពួកគេគាំទ្រសហភាពអឺរ៉ុប (EU) ប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីទិញអាវុធអាមេរិកផ្ដល់ឲ្យទីក្រុងគីវ ហើយទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្ដើមធ្វើការសន្ទនាផ្ទៃក្នុង អំពីការទាញយកទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមាននៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។

បើទោះបីជាវាមិនទាន់ច្បាស់លាស់ថា តើទីក្រុងវ៉ាស៊ីនតោន នឹងអនុវត្តវិធានការណាមួយភ្លាមៗក៏ដោយ ក៏វាបង្ហាញថា មានកញ្ចប់ឧបករណ៍ដែលត្រូវបានរៀបចំយ៉ាងល្អនៅក្នុងរដ្ឋបាលនេះរួចហើយ ដើម្បីបង្កើនសម្ពាធបន្ថែមទៀត បន្ទាប់ពីលោក Trump បានដាក់ទណ្ឌកម្មលើរុស្ស៊ី កាលពីថ្ងៃទី២២ ខែតុលា ដែលជាលើកដំបូង គិតចាប់តាំងពីការវិលត្រឡប់មកកាន់តំណែង ក្នុងខែមករា។

លោក Trump បានតាំងខ្លួនលោកថា ជាអ្នកបង្កើតសន្តិភាពពិភពលោក ប៉ុន្តែបានទទួលស្គាល់ថា ការព្យាយាមបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជាង ៣ឆ្នាំរបស់រុស្ស៊ី នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន បានបង្ហាញឲ្យឃើញពីការលំបាកជាងអ្វីដែលលោកបានរំពឹងទុក។

សម្ព័ន្ធមិត្តអ៊ឺរ៉ុប ដែលរងប៉ះពាល់ដោយសារការប្រែប្រួលរបស់លោក Trump រវាងការសម្របសម្រួល និងការខឹងសម្បាជាមួយលោក Putin សង្ឃឹមថា លោកនឹងបន្តដាក់សម្ពាធលើទីក្រុងមូស្គូ ហើយក៏កំពុងពិចារណាលើវិធានការសំខាន់ៗរបស់ខ្លួនផងដែរ។

យ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា លោកចង់ឃើញសម្ព័ន្ធមិត្តអឺរ៉ុប ដាក់ចេញនូវវិធានការដ៏ធំបន្ទាប់ លើរុស្ស៊ី ដែលអាចជាការដាក់ទណ្ឌកម្មបន្ថែម ឬការដំឡើងពន្ធកាន់តែខ្ពស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm