សម្ដេចតេជោ ហ៊ុន សែន អបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធិ អាស៊ានទី១១ជាផ្លូវការ

2025/10/26 05:48:56 pm        230

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនថ្នាក់ដឹកនាំ និងប្រជាជនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងទិវាជាប្រវត្តិសាស្រ្ដ ដែលបានចូលជាសមាជិកពេញសិទ្ធិទី១១ នៃសមាគមអាស៊ានជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។ 

តាមរយៈសារលិខិតអបអរសាទរផ្ញើជូន ឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ខៃ រ៉ាឡា សាណាណា គុសម៉ៅ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ម៉ារៀ ហ្វេណានដា ឡៃ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចំពោះសមិទ្ធផលដ៏ស័ក្តិសមនឹងទទួលនេះ។

សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយជាអនេកដែលមានទីម័រឡេស្តជាសមាជិកនៃ គ្រួសារអាស៊ាន ហើយក៏មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាមិត្ត និងជាដៃគូមិនងាករេក្នុងដំណើរនេះចាប់តាំងពីការទទួលយកទីម័រឡេស្ដេជាគោលការណ៍ជាសមាជិកទី១១ នៃអាស៊ាន ក្នុងសន្និសីទកំពូល អាស៊ានលើកទី៤០ និង៤១ នៅប្រទេសកម្ពុជា។

សម្ដេចតេជោបានបញ្ជាក់ថា ក្នុងបរិការណ៍សកលលោកដែលកាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន ការចូលរួមជាសមាជិក ពេញសិទ្ធិនៃទីម័រឡេស្តេ គឺចំពេលវេលា និងមានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគម អាស៊ាន។ នៅពេលដែលតំបន់របស់យើងកំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេស តំបន់ និង អន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រឡេស្តេ នឹងរួមចំណែកដ៏មាន អត្ថន័យក្នុងការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព។

សម្ដេចតេជោ មានជំនឿជាក់ថាចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ នឹងកាន់តែរឹងមាំ ក្រោម សមាជិកភាពរួមគ្នារបស់យើងនៅក្នុងអាស៊ាន។ សម្ដេចក៏ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលទីម័រឡេស្ដេ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពឋិតថេរសម្រាប់ប្រទេសយើងទាំងពីរ និងសហគមន៍អាស៊ាន៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm