ប្រទេស ទីម័រ ឡេស្ដេ (Timor-Leste)ត្រូវបានស្វាគមន៍ចូលទៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនាមជាសមាជិកទី ១១ របស់ប្លុកនេះ បន្ទាប់ពីពិធីផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅរដ្ឋធានីម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ។
ប្រធានាធិបតី ទីម័រ ឡេស្ដេ លោក Jose Ramos-Horta និងនាយករដ្ឋមន្រ្តីលោក Xanana Gusmao មានវត្តមាននៅក្នុងការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលយកទីម័រឡេស្តេ ចូលទៅក្នុងប្លុកអាស៊ាន។
ទីម័រឡេស្តេ ដែលស្ថិតនៅភាគខាងកើតផុតនៃកោះ Lesser Sunda ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានដាក់លិខិតស្នើសុំចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ២០១១។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បណ្ដារដ្ឋសមាជិកអាស៊ាន បានយល់ព្រមជាគោលការណ៍ក្នុងការទទួលស្គាល់ ទីម័រឡេស្តេ ជាសមាជិកថ្មីនៃក្រុមប្រទេសក្នុងតំបន់។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានធ្វើជាម្ចាស់ផ្ទះដោយប្រធានអាស៊ានឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ប្លុកអាស៊ាន រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រឡេស្តេ៕