សេវាគ្រាអាសន្នរដ្ឋរបស់អ៊ុយក្រែនបានរាយការណ៍ថា រុស្ស៊ី បានវាយប្រហារដោយយានដ្រូនទាំងយប់លើទីក្រុងគីវ ថ្ងៃ២៦តុលា សម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និង២៩នាក់បានរងរបួស រួមទាំងកុមារ៧នាក់ផងដែរក្នុងការវាយប្រហារលើអគារលំនៅឋាននានាក្នុងទីក្រុងនេះ។
យោងតាមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Kyiv Independent គេបានលឺសំឡេងផ្ទុះជាច្រើន នៅក្នុងទីក្រុងគីវ ចាប់ពីម៉ោងប្រហែល២និង៣៥នាទីព្រឹកម៉ោងក្នុងស្រុក។ក្រុមមន្ត្រីបានគូសបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសនានាត្រូវបានដំណើរការក្នុងទីក្រុងនេះ ស្របពេលមានការវាយប្រហារ។
អភិបាលក្រុងគីវ លោក Vitali Klitscko បានរាយការណ៍ថា អគារកម្ពស់៩ជាន់មួយកន្លែង ត្រូវបានរងការវាយប្រហារក្នុងស្រុក Desnianskyi របស់ទីក្រុងនេះ ដោយបានបំផ្លិចបំផ្លាញជាន់ទី២និងទី៣នៃអាគារនោះ។
ប្រធានរដ្ឋបាលយោធាក្រុងគីវ លោក Tymur Tkachenko បាននិយាយថាអគារលំនៅឋានប្រជាពលរដ្ឋ កម្ពស់១៦ជាន់ត្រូវបានរងការវាយប្រហារ ក្នុងស្រុក ដូចគ្នានេះ បង្កជាអគ្គិភ័យ។បង្អួចនានា ត្រូវគេរាយការណ៍ថា ត្រូវបានបែក ចន្លោះជាន់ទី១និងទី៩នៃអគារនោះ៕