សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្ត ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញការវិនិយោគនិងទេសចរណ៍

2025/10/27 02:30:21 pm        199

(ប៊ុយដាប៉ែស)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំដំណើរទស្សនកិច្ចពិសេសមួយ ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន អញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស។

ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ភ្ជាប់ទំនាក់ទំនងទេសចរណ៍ វប្បធម៌ និងប្រពៃណីនៃប្រទេសទំាងពីរ ក្នុងការឈានឆ្ពោះទៅការលើកកម្ពស់ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការអប់រំ រវាងប្រទេសទំាងពីរឱ្យកាន់តែររីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។

តំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដែលគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចមាន Castle District of Buda ដែលមានប្រភពនៃ ការតាំងទីលំនៅ របស់រ៉ូម៉ាំង Aquincum ហើយក្លាយជារដ្ឋធានី ម៉ាហ្គារ (Magyar) នៅសតវត្សរ៍ទី១៣។ ភាពល្បីល្បាញ Castle District of Buda ជាបេតិកភណ្ឌមជ្ឈិមសម័យ និងស្ថាបត្យកម្មបែបអឺរ៉ុប សម័យបុរាណ ប៊ូដា មានកន្លែងប្រវត្តិសាស្ត្រជាច្រើន។

គណៈប្រតិភូ ក៏បានអញ្ជើញទស្សនា Freshman’s ដែល ជាសំណង់បែបអឺរ៉ុបសម័យបុរាណ និងបែបរ៉ូម៉ាំងថ្មី សាងសង់ពីឆ្នាំ ១៨៩៥ ដល់ ១៩០២ ដើម្បីអបអរខួប ១០០០ ឆ្នាំនៃរដ្ឋហុងគ្រី។ គណ:ប្រតិភូក៏បានអញ្ជើញទស្សនា Bastion Central Market Hall ដែលជាសំណង់បុរាណបានកែច្នៃជាទីផ្សារមានលក់របស់របរជាច្រើនពិសេសចំណីអាហារ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ទីផ្សារត្រូវបានខូចខាតយ៉ាងខ្លាំង។ ឆ្នាំ ១៩៩១ មានការជួសជុលដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធ្វើឲ្យសំណង់បុរាណនេះ វិលត្រលប់ទៅភាពរុងរឿងដូចដើម។ Freshman’s ផ្សារធំនេះបន្តក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៃទីក្រុងប៊ុយដាប៉ែស។

ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូបានអញ្ជើញទស្សនា Heroes’ Square និងព្រះមរបរាជវំាង Gödöllő ។ ព្រះបរមរាជវាំង Gödöllő គឺជាវិមានដ៏សំខាន់បំផុត និងធំបំផុតនៃស្ថាបត្យកម្មរាជវាំងហុងគ្រី។ វាជាអគារ ដ៏ចម្លែកមួយនៅលើផ្ទៃដី ១ ៧០០ ម៉ែត្រការ៉េជាមួយ នឹងឧទ្យានទំហំ ២៨ហិកតា។ ភាពល្បីល្បាញ របស់ព្រះបរមរាជវំាង ដោយសារ ជាកន្លែងពេញចិត្ត បំផុតរបស់ម្ចាស់ក្សត្រី Elisabeth នៃប្រទេសហុងគ្រី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍វាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ ការរីកចម្រើនដ៏អស្ចារ្យ នៃរដ្ឋធានីប៊ុយដាប៉ែស។ សម្តេចបានលើកឡើងថាទោះបីមានការរីកចម្រើនយ៉ាងណាក្តី ហុងគ្រីរក្សានូវអត្តសញ្ញាណ ប្រពៃណី វប្បធម៌ ជាពិសេសតម្លៃស្ថាបន្យកម្មអស្ចា្យ។

នៅក្នុងឱកាសនេះ សម្តេចបានស្នើភាគីហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្សារភ្ជាប់ វប្បធម៌ ទេសចរណ៍ប្រទេសទំាងពីរ ឱ្យមានភាពស៊ីជម្រៅថែមទៀត ដើម្បីបន្តកសាងសហថាមវន្ត សំដៅរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី តំបន់ និងអន្តរជាតិ ។ លើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែល្អប្រសើរ ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm