លោក Trump សម្រេចបានកិច្ចព្រមព្រៀងជាច្រើននៅអាស៊ីអាគ្នេយ៍ រួមទាំងពាណិជ្ជកម្ម និងរ៉ែសំខាន់ៗ

2025/10/27 03:44:17 pm        138

សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងរ៉ែសំខាន់ៗជាច្រើន ជាមួយដៃគូអាស៊ីអាគ្នេយ៍ចំនួន៤ ដូចជា ម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម កាលពីថ្ងៃអាទិត្យ (២៦ តុលា) កន្លងទៅ ដោយស្វះស្វែងរកដំណោះស្រាយលើអតុល្យភាពពាណិជ្ជកម្ម និងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ស្របពេលមានការរឹតបន្តឹងការនាំចេញរ៉ែកម្រពីប្រទេសចិន។

ប្រធានាធិបតីអាមេរិក លោក Donald Trump -- ដែលបានទៅទីក្រុងគូឡាឡាំពួរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) -- បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម "បដិការ" ជាមួយសមភាគីម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្មជាមួយថៃ ដែលនឹងមើលឃើញប្រទេសទាំងបីធ្វើការដើម្បីដោះស្រាយរបាំងពន្ធ និងមិនមែនពន្ធ។

យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមានបានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងនៅតែទុកអត្រាពន្ធ ១៩% លើការនាំចេញពីប្រទេសទាំងបីក្រោមកិច្ចព្រមព្រៀងថ្មីនេះ ខណៈពន្ធបែបនេះនឹងត្រូវបន្ថយមកត្រឹម ០% សម្រាប់ទំនិញមួយចំនួន (ពោលគឺផលិតផលឧស្សាហកម្ម និងកសិកម្មមួយចំនួន)។ ទីក្រុងវ៉ាស៊ីនតោនក៏បានប្រកាសផងដែរនូវកិច្ចព្រមព្រៀងក្របខណ្ឌស្រដៀងគ្នានេះជាមួយវៀតណាម ដែលកំពុងបង់ពន្ធ ២០% លើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។

នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសអាស៊ីអាគ្នេយ៍ទាំង៤ បានសន្យាថានឹងដកចេញរបាំងពាណិជ្ជកម្ម និងផ្តល់នូវការចូលទៅកាន់ទីផ្សារដោយអនុគ្រោះដល់ទំនិញផ្សេងៗរបស់សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការប្តេជ្ញាចិត្តក្នុងពាណិជ្ជកម្មឌីជីថល សេវាកម្ម និងការវិនិយោគ ព្រមទាំងការសន្យារបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង៤ ក្នុងការការពារសិទ្ធិពលកម្ម និងពង្រឹងការការពារបរិស្ថាន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm