ស្រ្ដីទី១កម្ពុជា និងភរិយាប្រមុខរដ្ឋនានា អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara និងពិព័រណ៍ Kebaya Exhibition

2025/10/27 06:26:17 pm        488

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា ក៏​ដូច​លោក​ជំទាវ​ភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងប្រទេស​ដៃ​គូស​ន្ទនា​របស់​អាស៊ាន អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) និង​ទស្សនា​ការ​តាំង​ពិព័រណ៍ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត និងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និងដៃគូសន្ទនា អាស៊ាន ត្រូវបានធ្វើគារវកិច្ចស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​លោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវ Sri Hajah Nancy Shukri រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ព្រម​ទាំង​លោក​ជំទាវភ​រិយាថ្នាក់ដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ជាច្រើនរូប។

សូមបញ្ជាក់ថា Seri Negara(សេរីណេហ្គារ៉ា)សំដៅលើ កាកូសា សេរីណេហ្គារ៉ា ដែល​ជា​អគារ​វិមាន​អាណា​និគមប្រ​វត្តិសាស្ត្រមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយ​នៃ​សួន​រុក្ខ​សាស្ត្រ Perdana។ ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការរបស់ឧត្តមស្នងការអង់គ្លេស និងជាផ្ទះសំណាក់ ឥឡូវនេះ ក្លាយជាសណ្ឋាគារប្រណីត និងជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មរចនាបថ Tudor របស់វា ដើរតួនាទីក្នុងចលនាឯករាជ្យ និងប្រើប្រាស់ជាទីតាំងថតរឿង Crazy Rich Asians។

សារៈសំខាន់ខាងប្រវត្តិសាស្ត្រ​

លំនៅដ្ឋានផ្លូវការ៖ ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការ និងជាផ្ទះសំណាក់សម្រាប់ឧត្តមស្នងការអង់គ្លេសប្រចាំប្រទេសម៉ាឡាយ៉ា។

ចលនាឯករាជ្យ៖ បានដើរតួនាទីយ៉ាងសំខាន់ក្នុងឯករាជ្យភាពរបស់ប្រទេសម៉ាឡេស៊ី ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសត្រូវបានព្រាងនៅទីនោះ ហើយកិច្ចព្រមព្រៀងសហព័ន្ធម៉ាឡាយ៉ាត្រូវបានចុះហត្ថលេខានៅទីនោះក្នុងឆ្នាំ 1957។

តំបន់បេតិកភណ្ឌជាតិ៖ វិមានទាំងពីរគឺ Carcosa និង Seri Negara ត្រូវបានប្រកាសជាតំបន់បេតិកភណ្ឌជាតិ។

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់

ស្ថាបត្យកម្ម៖ មានស្ថាបត្យកម្ម Tudor Revival ដ៏ប្លែក។

ទីតាំង៖ ស្ថិតនៅលើភ្នំពីរជាប់គ្នានៅក្នុងសួនរុក្ខសាស្ត្រ Perdana។

ទីតាំងថត៖ ទទួលបានកិត្តិនាមអន្តរជាតិជាទីតាំងថតសម្រាប់ខ្សែភាពយន្ត Crazy Rich Asians។

ស្ថានភាពបច្ចុប្បន្ន និងភាពងាយស្រួល

សណ្ឋាគារប្រណីត៖ ដំណើរការជាសណ្ឋាគារផ្កាយ ៥ ជាមួយនឹងបន្ទប់ប្រណីត និងសេវាកម្មអ្នកបម្រើផ្ទាល់ខ្លួន។

ការទទួលទានអាហារ៖ ផ្តល់ជូននូវជម្រើសទទួលទានអាហារជាច្រើនប្រភេទ រួមទាំងតែរសៀលបែបអង់គ្លេសដ៏ល្បីល្បាញនៅ The Drawing Room។

ព្រឹត្តិការណ៍៖ ប្រើប្រាស់សម្រាប់កម្មវិធីសាជីវកម្ម ព្រឹត្តិការណ៍ និងពិធីមង្គលការ។

ការជួសជុលជាបន្តបន្ទាប់៖ កំពុងស្ថិតក្នុងការជួសជុលឡើងវិញ ជាមួយនឹងផែនការដើម្បីជួសជុលវាឡើងវិញទាំងស្រុងសម្រាប់គំនិតផ្តួចផ្តើមទេសចរណ៍ដូចជា Visit Malaysia 2026។

នៅក្នុងនៃការអញ្ជើញទស្សនា មជ្ឈមណ្ឌលវប្បធម៌ និងទីតាំងពិព័រណ៌របស់ម៉ាឡេស៊ី លោកជំទាវបណ្ឌិត ក៏ដូចលោកជំទាវភរិយាមេដឹកនាំអាស៊ាន បានថ្លែងអំណរគុណ ជូនចំពោះលោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានរៀបចំឱ្យមានកម្មវិធីទស្សនកិច្ចមជ្ឈមណ្ឌលជាប្រវត្តិសាស្រ្ត ក្នុងប្រទេសម៉ាឡេស៊ី ពិសេសបានស្គាល់ និងយល់ដឹងពីវប្បធម៌ប្រពៃណីរបស់ប្រទេសម៉ាឡេស៊ី ពីអតីតកាល និងរហូតមកដល់សម័យទំនើបយើងនេះ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm