ជើងហោះហើររាប់ពាន់ជើងនៅអាមេរិក ត្រូវពន្យារពេល ខណៈការបិទរដ្ឋាភិបាលបន្តអស់ជិត ១ខែ

2025/10/27 06:57:38 pm        108

ជើងហោះហើរជាង ៨ពាន់ជើង ត្រូវបានពន្យារពេលទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (២៦ តុលា) ខណៈអវត្តមានរបស់បុគ្គលិកបញ្ជាចរាចរណ៍ផ្លូវអាកាស បានបន្តរំខានដល់ការធ្វើដំណើរនៅទូទាំងប្រទេស ហើយការបិទរដ្ឋាភិបាលសហព័ន្ធ បានឈានដល់ថ្ងៃទី២៦ របស់ខ្លួនហើយ ចាប់ពីថ្ងៃបិទដំបូងទី១ ខែតុលា មក (គិតតាមពេលវេលានៅសហរដ្ឋអាមេរិក)។

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក ស្ហន ឌូហ្វី (Sean Duffy) បាននិយាយថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានជួបប្រទះបញ្ហាបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅ ២២ទីតាំងកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយការខ្វះខាតបន្ថែមទៀតត្រូវបានរំពឹងថា នឹងនាំឱ្យមានការពន្យារពេលជើងហោះហើរ និងការលុបចោលកាន់តែច្រើននៅប៉ុន្មានថ្ងៃខាងមុខ។

យោងតាមគេហទំព័រតាមដានការហោះហើរ FlightAware បង្ហាញថា មានការពន្យារពេលជើងហោះហើររបស់សហរដ្ឋអាមេរិកជាង ៨.០០០ជើង នៅម៉ោងក្នុងស្រុក ១១យប់ ថ្ងៃអាទិត្យ កើនឡើងពីតួលេខប្រហែល ៥.៣០០ជើង កាលពីថ្ងៃសៅរ៍។ ចលាចលផ្លូវអាកាសបែបនេះកាន់តែអាក្រក់ទៅ ចាប់តាំងពីរដ្ឋាភិបាលអាមេរិក បានចាប់ផ្តើមបិទអស់ជិត ១ខែមកនេះ។

បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ១៣.០០០នាក់ និងមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូនប្រហែល ៥០.០០០នាក់ ត្រូវបង្ខំចិត្តបន្តធ្វើការ ទោះជាពួកគេមិនបានប្រាក់ឈ្នួល កំឡុងពេលភាពជាប់គាំងនេះក៏ដោយ។ រដ្ឋបាលអាមេរិកព្រមានថា ការរំខានជើងហោះហើរនឹងកើនឡើងកាន់តែវឹកវរ នៅពេលបុគ្គលិកខកខានប្រាក់ខែពេញលេញជាលើកដំបូងរបស់ពួកគេ នៅថ្ងៃអង្គារសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm