តម្លៃប្រេងកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ឈានដល់ក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម

2025/10/27 07:02:22 pm        149

ប្រេងបានឡើងថ្លៃបន្តិចក្នុងការជួញដូរដំបូងនាថ្ងៃចន្ទ (២៧ តុលា) នេះ បន្ទាប់ពីក្រុមមន្ត្រីសេដ្ឋកិច្ចអាមេរិក និងចិន បានគូសបញ្ជាក់ពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយបន្ធូរបន្ថយភាពភ័យខ្លាចថា ពន្ធគយ និងការទប់ស្កាត់ការនាំចេញរវាងអ្នកប្រើប្រាស់ប្រេងធំជាងគេទាំងពីររបស់ពិភពលោកនេះ អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល។

សន្ទស្សន៍ប្រេងឆៅរបស់ Brent បានកើនឡើង ៤៦សេន ឬ ០,៧% ដល់តម្លៃ ៦៦,៤០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០០:២៧នាទី រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទនេះ ហើយភាគហ៊ុនប្រេងឆៅរបស់អាមេរិក WTI បានកើនឡើង ៤៦សេន ដូចគ្នាឬ ០,៧៥% ដល់តម្លៃ ៦១,៩៦ដុល្លារ បន្ទាប់ពីកំណើនដ៏ធំកាលពីសប្តាហ៍មុន ៨,៩% និង ៧,៧% រៀងគ្នា ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងប្លុកអឺរ៉ុប លើរុស្ស៊ី។

ក្រុមហ៊ុនសន្តិសុខហិរញ្ញវត្ថុ ហៃថុង (Haitong) បាននិយាយក្នុងកំណត់ត្រាមួយថា ក្ដីរំពឹងរបស់ទីផ្សារមានភាពប្រសើរឡើង បន្ទាប់ពីទណ្ឌកម្មថ្មីលើរុស្ស៊ី និងភាពតានតឹងធូរស្រាលរវាងអាមេរិក-ចិន ដែលលុបបំបាត់ក្ដីបារម្ភនៃការផ្គត់ផ្គង់ប្រេងឆៅលើសកម្រិត ដែលបានទម្លាក់តម្លៃប្រេងកាលពីដើមខែតុលា។

ទាក់ទងនឹងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន និងអាមេរិក សម្រេចបាននូវ "ក្របខណ្ឌដ៏សំខាន់" សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនៅទីក្រុងគូឡាឡាំពួ ដែលនឹងអនុញ្ញាតឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីចិន លោក Xi Jinping ពិភាក្សាបន្ត អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងជំនួបដោយផ្ទាល់នៅសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm