យោងតាមទូរទស្សន៍រដ្ឋ Vesti និងសារព័ត៌មាន Reuters បានរាយការណ៍ថា វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអាទិត្យថា វាគឺជារឿងខុសចំពោះការអះអាងថា ជំនួបតាមផែនការរវាងលោក TrumpនិងលោកPutin ត្រូវបានលុបចោលហើយនោះ ផ្ទុយទៅវិញការរៀបចំនៅតែកំពុងប្រព្រឹត្តិទៅ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍រដ្ឋ TV Kremlin លោក Pavel Zarubin ថា ប្រធានាធិបតីទាំងពីរ នៅតែអាចជួបគ្នាដើម្បីជាប្រយោជន៍នៃកិច្ចប្រជុំ មេដឹកនាំទាំងពីរមិនអាចខ្ជះខ្ជាយពេលវេលារបស់ខ្លួនទេ ហើយមេដឹកនាំទាំងពីរ បើកចំហអំពីរឿងនោះ។ នោះហើយជាមូលហេតុដែលប្រធានាធិបតីទាំងពីរបានណែនាំ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ឱ្យរៀបចំដំណើរការនេះ។ ដំណើរការនេះមានភាពស្មុគស្មាញ ។
ការអះអាងនេះ កើតមានឡើង ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា លោកនឹងមិនខ្ជះខ្ជាយពេលវេលាជួបជាមួយលោក Vladimir Putinទៀតទេ ដរាបណាកិច្ចព្រមព្រៀងលើសង្គ្រាមអ៊ុយក្រែន អាចធ្វើទៅរួច។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពេលចាកចេញពីកាតានៅពេលសួរអំពើកិច្ចប្រជុំជាមួយ លោក Putinថា លោកនឹងមិនចាយពេលឥតប្រយោជន៍ទេ។ លោកតែងមានទំនាក់ទំនងល្អជាមួយលោក Vladimir Putin តែមេដឹកនាំរុស្ស៊ីរូបនេះធ្វើឲ្យលោកខកចិត្ត៕

