ក្រសួងសុខាភិបាល ស្នើអាជ្ញាធរឲ្យប្រមូលពលរដ្ឋទៅចាក់ដូសជំរុញ ខណៈករណីអូមីក្រុងហក់ឡើង

2022/02/09 07:19:51 pm        553

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ បានស្នើដល់អាជ្ញាធររាជធានី-ខេត្ត កៀរគរ​ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យបានលឿន រួមជាមួយ នឹងការធ្វើយុទ្ធនាការអប់រំផ្សាយតាមគ្រប់រូបភាព ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង។

សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាលស្តីពីបន្តការការពារការចម្លងវីរុសកូវីដ១៩ ជា​ពិសេសអូមីក្រុង បានឱ្យដឹងថា ដោយសង្កេតឃើញថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុស​កូវីដ១៩ ពោលគឺអូមីក្រុងនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់​ទៅ​ហើយជារៀងរាល់ថ្ងៃ​ ដែលគួរឱ្យមានការព្រួយបារម្ភ ​តែវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅមិនទាន់មានការអនុវត្តន៍បាន​ម៉ត់ចត់ ​និង​ម៉ឺងម៉ាត់​ ជាពិសេសការជួបជុំគ្នា គឺមានការកើន​ឡើងច្រើនទៅៗ ​ដោយមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែល​បង្កលទ្ធភាព​ឱ្យ​មានការចម្លងវីរុសកូវីដ១៩ ​កាន់ច្រើនឡើងជារៀងរាល់ថ្ងៃ។

សេចក្តីណែនាំដដែល ​បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩​នៅ​ទូទាំង​ប្រទេស​ប្រកប​ដោយជោគជ័យ ​សម្រាប់ការចាក់ដូសមូលដ្ឋាន ក៏ប៉ុន្តែជាការចាំបាច់បំផុត​នៅ​ក្នុងកាលៈទេសៈនេះ ​ដែលបងប្អូនត្រូវមកទទួលយកនូវការចាក់ដូសទី៣​ ឬដូសជំរុញបន្ថែមទៀត ដែល​ក្រសួងសុខាភិបាល ​ស្នើសុំឱ្យរដ្ឋបាលរាជធានី-ខេត្ត ​ទាំង២៥ ​និង​អាជ្ញាមូលដ្ឋាននៅតាមស្រុក សង្កាត់-ឃុំ ​ភូមិនៅទូទាំងប្រទេស ​ចាត់ចែងកៀរគរប្រជាជនដែល​មិនទាន់បានចាក់ដូសទី៣ ឬដូស​ជំរុញ ​នៅតាមមូលដ្ឋានរបស់ខ្លួន ​សហការជាមួយមន្ទីរសុខាភិបាល ក្នុងដែនសមត្ថកិច្ច​របស់ខ្លួន ជំរុញ​ការងារចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានលឿន រួមជាមួយនឹងការធ្វើយុទ្ធនាការអប់រំផ្សាយ​តាមគ្រប់រូបភាពស្តីពីការបន្តការការពារការចម្លងវីរុសកូវីដ១៩អូមីក្រងនេះឱ្យបានទូលំទូលាយ ដល់ប្រជាជន​នៅ​តាម​សហគមន៍​ឱ្យបានជាប់ជាប្រចាំជាមួយការដាក់ចេញ​នូវ​យន្តការ​តាមដាន​ការ​អនុវត្តវិធានការការពារទាំងនេះផងដែរ។

បើតាមក្រសួងសុខាភិបាល ជំងឺកូវីដ១៩បំប្លែងថ្មីអូមីក្រុង (Omicron) កំពុងតែចរាចរយ៉ាងឆាប់រហ័ស​ដោយ​គ្មានព្រំដែន​ និងគ្មានលិខិតឆ្លងដែន​ នៅលើសកលលោក ​ទាំងក្នុងតំបន់ ​និងនៅកម្ពុជា ដែល​តម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយ​តបទៅ​នឹងជំងឺកូវីដ១៩នេះ ​ឱ្យបានទាន់ពេលវេលាដើម្បី​ជៀសវាង​បាន​នូវមហន្តរាយសុខភាព​សាធារណៈ ផល​ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ​និងសេដ្ឋកិច្ចសង្គម រួមទាំង​ការ​ចៀសវាង​បាននូវការវិលត្រឡប់​ទៅ​រកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ​សំដៅធានាបាននូវ​និរន្តរភាព​នៃ​ការរស់​នៅ​ធម្មតា ក្នុង​ប្រក្រតីភាពថ្មីរបស់​បងប្អូនឲ្យបានយូរអង្វែង​នោះ​ សូមប្រជាពលរដ្ឋទាំង​អស់​បន្តអនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានការសុខាភិបាល ​ជាពិសេស៣ការពារ ៣កុំ ​និង​ការអញ្ជើញ​ទៅចាក់វ៉ាក់សាំង​កូវីដ​១៩ ដូសទី៣ ឬសជំរុញ ឱ្យបានគ្រប់ៗគ្នា៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm