ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដង្ហែអង្គកឋិនទានទៅកាន់វត្ត សិរីវង្ស ខេត្តព្រៃវែង

2025/10/27 09:35:25 pm        339

នាឱកាសរដូវកាលបុណ្យកឋិនទាននេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន​ និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បាន​ផ្តួច​ផ្តើម​ប្រារ​ព្ធពិ​ធី​បុណ្យកឋិនទានមហាសាមគ្គី ដង្ហែរទៅកាន់វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី ស្ថិត​នៅ​ភូមិ​កំពង់​ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីវេរប្រគេនចំពោះព្រះសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះវស្សា​អស់​កាលត្រីមាស ព្រមទាំងប្រគេនបច្ច័យ រួមទាំងទេយ្យវត្ថុ ទុកសម្រាប់ព្រះសង្ឃ និង​សម្រាប់​កសាង​សមិទ្ធផលនានា និងបានដោះស្រាយភាពខ្វះខាតក្នុងអារាមវត្តផងដែរ។

ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន សខេង, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួម​ទាំង ភ្ញៀវកិត្តិយសជាច្រើនទៀត។

ឯកឧត្តម​ ជា សុមេធី មានប្រសាសន៍ថា ពិធីបុណ្យកឋិនទាននេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បី​បង្កើនចំណងសាមគ្គីភាពរវាងមន្ត្រីរាជការ ក្រុមគ្រួសារ និងសង្គម និងបានជួយ​ទ្រទ្រង់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនាឱ្យចម្រើនរុងរឿងគង់វង្សយូរអង្វែង។

ឯកឧត្តម បញ្ជាក់ទៀតថា ប្រទេសជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយ នឹង​ការ​អភិវឌ្ឍន៍​គ្រប់ទីកន្លែង ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសបានធ្វើដំណើរ ប្រកបមុខ​រប​រក​ស៊ី​បាន​ដោយ​សេរី នឹងធ្វើបុណ្យទាន បានគ្រប់ទីកន្លែងទូទាំងប្រទេស។ តាមរយៈ​បុណ្យ​អង្គ​កឋិន​ទាន​មហា​សាមគ្គី​នាពេលនេះ ឯកឧត្តម សូមឧទ្ទិសកុសល​ផល​បុណ្យ​នេះ​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​លោក​អ្នក​មានគុណ បុព្វការីជន បុព្វបុរសខ្មែរ និងញាតិកាទាំង៧សណ្តាន ដែលបាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។

ក្នុងឪកាសនោះដែរ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានប្រគេនទេយ្យវត្ថុ រួមទាំង​បច្ច័យ​មួយ​ចំនួន សម្រាប់កសាងដំបូងសាលាឆាន់១ខ្នង ដែលមានទទឹងប្រវែង ២០,៣០ម៉ែត្រ និង​បណ្តោយ​ប្រវែង ៤៥,៣០ម៉ែត្រ រួមទាំងសមិទ្ធផលនានា ក៏ដូចជាតម្រូវ​ការ​ប្រើ​ប្រាស់​ផ្សេងៗ​ក្នុង​អារាម​វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm