ក្រុមហាម៉ាស បង្កើនការស្វែងរកសាកសពចំណាប់ថ្នូរនៅហ្កាហ្សា ក្រោយការព្រមានរបស់លោក Trump

2025/10/27 10:12:03 pm        90

ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (២៦ តុលា) ថា ខ្លួនបានពង្រីកប្រតិបត្តិការស្វែងរកសាកសពចំណាប់ថ្នូរនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប រយៈពេលមួយថ្ងៃបន្ទាប់ពីអេហ្ស៊ីប បានបញ្ជូនក្រុមជំនាញ និងឧបករណ៍ធុនធ្ងន់ដើម្បីជួយស្វែងរកសាកសពមកវិញ ហើយកិច្ចប្រឹងប្រែងនេះកើតឡើងបន្ទាប់ពីការព្រមានខ្លាំងៗជាថ្មីម្ដងទៀតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ក្រោមបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ក្រុមហាម៉ាសត្រូវរំពឹងថានឹងប្រគល់សពរបស់ចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ៊ីស្រាអែល បានយល់ព្រមប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ១៥នាក់ ដោះដូរសពចំណាប់ថ្នូរម្នាក់។

មកទល់ពេលនេះ ក្រុមហាម៉ាស បានប្រគល់សពចំណាប់ថ្នូរ ១៥នាក់ ឱ្យអ៊ីស្រាអែលវិញហើយ ប៉ុន្តែក្នុងរយៈពេល ៥ថ្ងៃកន្លងទៅនោះ មិនទាន់បានប្រគល់ឱ្យទៀតទេ។ ភាគីអ៊ីស្រាអែល បានប្រគល់សពជនជាតិប៉ាឡេស្ទីន ១៩៥នាក់ទៅវិញ ដែលភាគច្រើនមិនស្គាល់អត្តសញ្ញាណ។

ប្រធានក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា លោក Khalil al-Hayya បាននិយាយកាលពីថ្ងៃអាទិត្យថា “ក្រុមនេះបានចាប់ផ្តើមស្វែងរកសាកសពចំណាប់ថ្នូរ ១៣នាក់នៅសេសសល់ ក្នុងតំបន់ថ្មីៗដែលមិនទាន់បានទៅដល់”។ ក្រុមហាម៉ាស បាននិយាយម្តងហើយម្តងទៀតថា កិច្ចប្រឹងប្រែងរកសាកសពបែបនេះ ជួបបញ្ហាប្រឈមច្រើនណាស់ ដោយសារតែការបំផ្លិចបំផ្លាញដ៏ធំ។

ទាក់ទងនឹងរឿងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា លោកកំពុងតែ "ឃ្លាំមើលយ៉ាងជិតស្និទ្ធបំផុត" ដើម្បីធានាថាក្រុមហាម៉ាស ប្រគល់សពឱ្យបន្ថែមទៀតក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm