លីទុយអានី បិទអាកាសយានដ្ឋានរដ្ឋធានី និងព្រំដែនជាមួយបេឡារុស ក្នុងឧបទ្ទវហេតុដែនអាកាសលើកទី៤

2025/10/27 03:26:16 pm        86

មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិបាននិយាយថា សមាជិកណាតូគឺប្រទេសលីទុយអានី បានបិទអាកាសយានដ្ឋានរដ្ឋធានី វីលនីញូស (Vilnius) និងច្រកព្រំដែនជាមួយប្រទេសបេឡារុស កាលពីថ្ងៃអាទិត្យ (២៦ តុលា) បន្ទាប់ពីវត្ថុអាកាសជាច្រើនដែលត្រូវគេកំណត់ថាជាបាឡុងឧស្ម័នអេលីយ៉ូម បានហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួន ដែលជាឧបទ្ទវហេតុលើកទី៤ ហើយនៅក្នុងសប្តាហ៍កន្លងទៅនោះ។

លីទុយអានី បាននិយាយថា បាឡុងនោះត្រូវបញ្ជូនដោយអ្នករត់ពន្ធបារីខុសច្បាប់ ប៉ុន្តែខ្លួនក៏បានបន្ទោសលើលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីផងដែរ ចំពោះការមិនបញ្ឈប់ការរត់ពន្ធបែបនេះ។

ក្រុមមន្ត្រីបាននិយាយថា ចរាចរណ៍នៅអាកាសយានដ្ឋានរដ្ឋធានីនេះ ត្រូវបានផ្អាករហូតដល់ម៉ោងសកល ២៣:៤០នាទី ខណៈដែលព្រំដែនជាមួយបេឡារុស នឹងនៅតែបន្តបិទដោយរង់ចាំកិច្ចប្រជុំរបស់គណៈកម្មការសន្តិសុខជាតិរបស់ប្រទេសលីទុយអានី នៅថ្ងៃចន្ទ ទី២៧ ខែតុលា នេះ។

ឧបទ្ទវហេតុដែនអាកាសបែបនេះគឺជាលើកទីបួនហើយ ដោយអាជ្ញាធរបាននិយាយថា អាកាសយានដ្ឋាន Vilnius ក៏ត្រូវបិទនៅថ្ងៃអង្គារ សុក្រ និងថ្ងៃសៅរ៍នៃសប្តាហ៍កន្លងទៅផងដែរ ក៏ដូចជានៅថ្ងៃទី៥ ខែតុលា ដែលរាល់ពេលបិទគឺដោយសារមានបាឡុងហោះចូលក្នុងដែនអាកាសរបស់រដ្ឋធានីលីទុយអានីមួយនេះ៕

អត្ថបទដែលទាក់ទង

កសិករចិញ្ចឹមក្តាមរោមដ៏ល្បីល្បាញរបស់ចិនប្រឈមនឹងការខាតបង់ ក្រោយរដូវក្តៅដ៏អាក្រក់
2025/10/27 09:11:36 pm        1
កងកម្លាំង RSF ដណ្តើមបានគ្រប់គ្រងទីស្នាក់ការកណ្តាលកងទ័ពស៊ូដង់នៅទីក្រុង al-Fashir
2025/10/27 09:10:22 pm        1
ឥណ្ឌាចាប់ផ្តើមឡើងវិញជើងហោះហើរត្រង់ទៅកាន់ចិន ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ
2025/10/27 09:08:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កសិករចិញ្ចឹមក្តាមរោមដ៏ល្បីល្បាញរបស់ចិនប្រឈមនឹងការខាតបង់ ក្រោយរដូវក្តៅដ៏អាក្រក់

2025/10/27 09:11:36 pm
​កងកម្លាំង RSF ដណ្តើមបានគ្រប់គ្រងទីស្នាក់ការកណ្តាលកងទ័ពស៊ូដង់នៅទីក្រុង al-Fashir
2025/10/27 09:10:22 pm
​ឥណ្ឌាចាប់ផ្តើមឡើងវិញជើងហោះហើរត្រង់ទៅកាន់ចិន ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ
2025/10/27 09:08:10 pm
​គ្រាប់បែកអ៊ីស្រាអែលមិនទាន់ផ្ទុះ គំរាមកំហែងអាយុជីវិតជនប៉ាឡេស្ទីន ខណៈទីក្រុងហ្កាហ្សាបោសសម្អាតកម្ទេចកម្ទី
2025/10/27 09:06:47 pm
​បញ្ចប់កិច្ចព្រមព្រៀងបំផ្លាញចោលសារធាតុភ្លុយតូនីញ៉ូមជាមួយអាមេរិក
2025/10/27 09:05:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/25 06:15:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/25 01:01:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/26 04:30:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am