វិទ្យាស្ថានស្តង់ដារកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជី ច.ប.ផ ដល់ឧស្សាហករ និងសិប្បករនានា

2025/10/27 10:32:55 pm        719

ភ្នំពេញ ៖ វិទ្យាស្ថានស្តង់ដារកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ) ដល់ម្ចាស់សហគ្រាស និងសិប្បកម្មកែច្នៃនានា ស្វែងយល់បន្ថែម អំពីគុណតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីប្រើប្រាស់ជាឧបករណ៍ស្នូល សម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។

​វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៥នេះ បាន បើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រោមធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់ម្ចាស់ឧស្សាហកម្ម សហគ្រាស និងសិប្បកម្មនានា លើការងារអភិវឌ្ឍន៍វិស័យ ស្តង់ដារលើការចុះបញ្ជីផលិតផល ដែលជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការបង្កើននូវប្រសិទ្ធភាព ផលិតកម្ម គុណភាព សុវត្ថិភាពផលិតផល សេវាកម្ម និងការប្រើប្រាស់ជាឧបករណ៍ស្នូល សម្រាប់សម្របសម្រួលការធ្វើពាណិជ្ជកម្ម ទំនិញ និងផលិតផលនៅក្នុងនិងក្រៅប្រទេស។

នៅក្នុងកម្មវិធីផ្សព្វផ្សាយនេះ, ឧស្សាហករ និងសិប្បករ ថ្លែងលើកឡើងស្រដៀងគ្នាថា កម្មវិធីផ្សព្វផ្សាយអំពីការចុះបញ្ជីផលិត ផល (ច.ប.ផ) នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែម ពីរៀបរបបលើការរៀបចំខ្សែច្រវាក់ ផលិតកម្ម និងនីតិវិធីផ្សេងៗនៃការចុះបញ្ជីឱ្យស្របតាមលក្ខខណ្ឌតម្រូវ ដើម្បីឱ្យឧស្សាហកម្ម សហគ្រាស ជាពិសេសសិប្បកម្មនានា ដែលមិនទាន់ចុះបញ្ជី អាចឈានទៅចុះបញ្ជីផលិតផល (ច.ប.ផ) ដោយអនុលោមទៅតាមផលិតផលរបស់ខ្លួន។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ វិទ្យាស្ថានស្តង់ដាកម្ពុជា បានចេញអាជ្ញាបណ្ណសរុបចំនួន ៤.៣៣៧ អាជ្ញាបណ្ណ ក្នុងនោះមានអាជ្ញា បណ្ណបញ្ជាក់មុខសញ្ញា និងស្តង់ដាប្រើប្រាស់សារធាតុគីមីចំនួន ៧០៣ អាជ្ញាបណ្ណ,, ការប្រើប្រាស់ និងចែកចាយសារធាតុគីមីជាប់បញ្ញត្តិ ចំនួន ៣១៩ អាជ្ញាបណ្ណ, ចុះបញ្ជីផលិតផល ច.ប.ផ ចំនួន ២.០៥២ អាជ្ញាបណ្ណ បញ្ជាក់សុវត្ថិភាពផលិតផលអគ្គិសនី និង អេឡិច ត្រូនិកចំនួន ៩១៨ អាជ្ញាបណ្ណ, បញ្ជាក់សុវត្ថិភាពផលិតផលយានយន្តចំនួន ៦៤, និងអាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពទោចក្រ និងត្រីចក្រ យានយន្ត (ម៉ូតូ) ចំនួន ៣ អាជ្ញាបណ្ណ, និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ផលិតផលជាដើម៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm