ជំនួយការប្រធានាធិបតីកូរ៉េខាងត្បូង៖ ជំនួបរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើង ទំនងមិនកើតឡើងឆាប់ៗទេ

2025/10/27 10:35:36 pm        236

ទីប្រឹក្សាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា លោកស្រី មិនជឿថា ជំនួប រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ទំនងជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

លោកស្រី Oh Hyun-joo អនុប្រធានផ្នែកសន្តិសុខជាតិ សម្រាប់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីមិនមានព័ត៌មានច្បាស់លាស់នោះទេ ទោះបីជាមានការរំពឹងទុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនានា ពាក់ព័ន្ធនឹងជំនួប រវាងមេដឹកនាំទាំង២ នៅពេលលោក Trump ធ្វើទស្សនកិច្ចនៅតំបន់អាស៊ីក៏ដោយ។

នៅប៉ុន្មានថ្ងៃមុននេះ លោក Trump បាននិយាយថា លោកបើកចំហរក្នុងការជួបជាមួយលោក Kim។ ហើយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងត្បូង នាសប្តាហ៍នេះ លោក Trump គ្រោងនឹងមានកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅខាងក្រៅព្រឹត្តិការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល សម្ព័ន្ធមិត្តទាំង២ កំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមដែលបានឈានដល់ជាមួយលោក Trump កាលខែកក្កដា បន្ទាប់ពីជំនួបកំពូលលើកដំបូងរបស់មេដឹកនាំទាំង២ ក្នុងខែសីហា បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីឡើយ។

តែយ៉ាងណាក្ដី ទីប្រឹក្សារបស់ប្រធានាធិបតី លោកស្រី Oh បានឲ្យដឹងបន្ថែមថា លោកស្រីបានយល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយណាមួយ ទំនងងជាមិនត្រូវបានឈានដល់នោះឡើយ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល Lee-Trump ក្នុងសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm