ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ទៅរដ្ឋសភាពិនិត្យ និងអនុម័ត

2025/10/27 03:45:57 pm        724

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥​នេះ​ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។

កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥នៅព្រឹកនេះ បានរៀបចំ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា, បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា ​បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តតាមការគួរ។

សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ​បាន​អនុវត្ត​តាម​ការចង្អុលបង្ហាញដ៏ខ្ពស់ខ្បស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែល​បាន​ណែនាំឱ្យសិក្សារៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភា ឱ្យមាន​ទម្រង់​ដូច​ទៅ​នឹង​ប្រព័ន្ធ​បោះឆ្នោ​តរដ្ឋសភា ដោយដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាសមាមាត្រ​តាម​មណ្ឌល​រាជ​ធានី​ខេត្ត​ទាំង​២៥ជំនួសវិញ។

ដោយ​មានការចង្អុលបង្ហាញដូច្នេះ ព្រឹទ្ធសភាក៏បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យ សិក្សា និងស្រាវជ្រាវទៅលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា។ ក្រោយបានពិនិត្យ និង​ពិភាក្សា​លើ​របាយ​ការណ៍​ស្រាវជ្រាវពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោតនេះជាច្រើនលើកច្រើនសារ រាប់ទាំង​ការ​រៀបចំ​សិក្ខាសាលា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងក្រសួង-ស្ថាប័ន​ជំនាញ​នោះ​គណៈ​កម្មការពិសេសដឹកនាំរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បាន​សម្រេច​ជា​ឯកច្ឆន្ទស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយ​កែ​សម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភានាពេលនេះ។

អ្នក​នាំ​ពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ធ្លាប់បានប្រាប់ថា គោល​ដៅ​ចម្បង​នៃ​សេចក្តី​ស្នើច្បា​ប់​នេះត្រូ​វ​បានលើកឡើងដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុស​ត្រូវ​របស់​សមាជិក​ព្រឹទ្ធ​សភា​ជាមួយ​អង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់​ធ្វើយ៉ាង​ណា​ឱ្យ​សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​ចុះ​ជាប់​ជា​ប្រចាំ​នៅ​មូល​ដ្ឋានរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

កម្ពុជា និងអូស្ត្រាលី ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
2025/10/27 09:00:30 pm        2
កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
2025/10/27 08:50:52 pm        2
សហរដ្ឋអាមេរិកផ្តល់អត្រាពន្ធសូន្យភាគរយដល់ម៉ាឡេស៊ី រួមជាមួយកម្ពុជា និងថៃ លើមុខទំនិញមួយចំនួន
2025/10/27 08:30:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កសិករចិញ្ចឹមក្តាមរោមដ៏ល្បីល្បាញរបស់ចិនប្រឈមនឹងការខាតបង់ ក្រោយរដូវក្តៅដ៏អាក្រក់

2025/10/27 09:11:36 pm
​កងកម្លាំង RSF ដណ្តើមបានគ្រប់គ្រងទីស្នាក់ការកណ្តាលកងទ័ពស៊ូដង់នៅទីក្រុង al-Fashir
2025/10/27 09:10:22 pm
​ឥណ្ឌាចាប់ផ្តើមឡើងវិញជើងហោះហើរត្រង់ទៅកាន់ចិន ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ
2025/10/27 09:08:10 pm
​គ្រាប់បែកអ៊ីស្រាអែលមិនទាន់ផ្ទុះ គំរាមកំហែងអាយុជីវិតជនប៉ាឡេស្ទីន ខណៈទីក្រុងហ្កាហ្សាបោសសម្អាតកម្ទេចកម្ទី
2025/10/27 09:06:47 pm
​បញ្ចប់កិច្ចព្រមព្រៀងបំផ្លាញចោលសារធាតុភ្លុយតូនីញ៉ូមជាមួយអាមេរិក
2025/10/27 09:05:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/25 06:15:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/25 01:01:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/26 04:30:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am