ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិត​ទូរគមនាគមន៍​កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២

2025/10/27 11:13:00 pm        758

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិត​ទូរ​គមនាគមន៍​កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក.ប.ទ. ជាប្រធាននិង​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ទូរគមនាគមន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត និងបុគ្គលិកនៃទូរ​គមនាគមន៍​កម្ពុជា ប្រមាណ ១០០រូប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកការងារកំណែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតដែល ក.ប.ទ. បានដាក់ចេញ និងសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ឆ្នាំ (២០២១-២០២៤) មកនេះ ទូរគមនាគមន៍កម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ការពង្រឹងការផ្តល់សេវា ការវិនិយោគបន្ថែមលើការកសាងនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្អឹងខ្នង និងការលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ រហូតបានទទួលលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយធ្លាប់តែខាតបែរជាទទួលបានប្រាក់ចំណេញ ២ឆ្នាំជាប់ៗគ្នា។ ទាំងអស់នេះ គឺជាសមិទ្ធផលរួមរបស់គណៈគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេស និយោជិតនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីផ្ទៃក្នុង។ ចំពោះទិសដៅទៅមុខ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិបត្តិរបស់ទូរគមនាគមន៍កម្ពុជា គិតគូរអំពីការពង្រឹងមុខសញ្ញាអាជីវកម្មចាស់ដែលមានស្រាប់ ចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបន្តកែទម្រង់ផ្ទៃក្នុង និងពង្រឹងសមត្ថភាពធនធានមនុស្ស ជាអាទិ៍។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវនិងរួមគ្នាបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត និងត្រូវផ្តោតការយកចិត្តទុកដាក់រៀបចំផែនការយុទ្ធសាស្រ្តនិងផែនការអាជីវកម្មរបស់ទូរគមនាគមន៍កម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm