ចិន និងអូស្ត្រាលី ចង់បន្តរក្សាទំនាក់ទំនងស្ថិរភាព ទោះបីមានភាពតានតឹង និងការប្រជែងគ្នាក៏ដោយ

2025/10/27 11:19:00 pm        77

ប្រទេសចិន និងអូស្ត្រាលី នៅថ្ងៃចន្ទ (ទី២៧ ខែតុលា) បានព្យាយាមរក្សាទំនាក់ទំនងឲ្យនៅស្ថិរភាព ទោះបីជាមានភាពតានតឹង ជុំវិញការប៉ះទង្គិចយោធា នៅសមុទ្រចិនខាងត្បូង និងការប្រជែងគ្នា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដោយ ដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានពណ៌នាភាគីទាំង២ ថា ជា «មិត្ត»។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឲ្យដឹងថា នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Li Qiang បានប្រាប់នាយកលោករដ្ឋមន្ត្រី Albanese ថា ប្រទេសចិនបានត្រៀមរួចជាស្រេច ក្នុងការកសាងភាពជាដៃគូដែលមានស្ថិរភាព និងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយប្រទេសអូស្ត្រាលី។

កាលពីខែកក្កដា លោក Albanese បានទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ដើម្បីជួសជុលទំនាក់ទំនងដែលជួបនឹងភាពអាប់អួជិតដល់ចំណុចបែកបាក់ ក្រោមរដ្ឋបាលមុនរបស់អូស្ត្រាលី ដោយលោកប្តេជ្ញាបន្តរក្សាបណ្តាញទំនាក់ទំនងឲ្យបើកចំហ និងស្វែងរកកិច្ចសហប្រតិបត្តិការលើផ្នែកនានា ខណៈពេលដែលការពារប្រឆាំងនឹង «ការយល់ច្រឡំ»។

សារព័ត៌មាន Xinhua បានបន្ថែមថា ក្នុងកិច្ចប្រជុំរបស់ពួកលោក នៅទីក្រុងគួឡាឡាំពួរនោះ លោក Li បានប្រាប់លោក Albanese ថា ទំនាក់ទំនងចិន-អូស្ត្រាលី នាពេលបច្ចុប្បន្ន កំពុងបង្ហាញពីនិន្នាការវិជ្ជមាន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ភាគីទាំង២ បានបន្ទោសគ្នាទៅវិញទៅមក ជុំវិញការប៉ះទង្គិចគ្នា រវាងយោធារបស់ប្រទេសទាំង២ នៅសមុទ្រចិនខាងត្បូង ជាទីដែលតំបន់ភាគច្រើនត្រូវបានអះអាងសិទ្ធិដោយទីក្រុងប៉េកាំងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm