នៅថ្ងៃចន្ទនេះ រថយន្តដឹកប្រេង និងជំនួយទៅកាន់តំបន់ហ្កាហ្សា បានធ្វើដំណើរចេញពីច្រកឆ្លងកាត់ព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប ។
បទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក កំពុងចូលជាធរមានរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស ប៉ុន្តែភាគីនិមួយៗ បានចោទប្រកាន់គ្នាទៅវិញទៅមកលើការបំពានបទឈប់បាញ់ ។
ក្រុមកិច្ចព្រមព្រៀងនេះ ជំនួយមួយចំនួនត្រូវអនុញ្ញាតឲ្យចូលក្នុងតំបន់ហ្កាហ្សា ជាទីដែលក្រុមតាមដានភាពអត់ឃ្លានសកលលោក បានព្រមានកាលពីខែសីហាកន្លងទៅថា គ្រោះទុរ្ភិក្សជិតកើតមានជារូបរាងឡើង ។

ខណពេលនោះដែរ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានបង្កើនប្រតិបត្តិការស្វែងរកសាកសពចំណាប់ថ្នូរនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប រយៈពេលមួយថ្ងៃបន្ទាប់ពីអេហ្ស៊ីប បានបញ្ជូនក្រុមជំនាញ និងគ្រឿងចក្រធុនធ្ងន់ដើម្បីជួយស្វែងរកសាកសពមកវិញ ហើយកិច្ចប្រឹងប្រែងនេះកើតឡើងបន្ទាប់ពីការព្រមានខ្លាំងៗជាថ្មីម្ដងទៀតពីលោកប្រធានាធិបតីអាមេរិក Donald Trump ។
ក្រោមបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលានេះដែរ ក្រុមហាម៉ាសត្រូវរំពឹងថានឹងប្រគល់សពរបស់ចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ៊ីស្រាអែល បានយល់ព្រមប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ១៥នាក់ ជាការដោះដូរសាកសពចំណាប់ថ្នូរម្នាក់ ៕
