កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមអាជ្ញាធរនៅតំបន់ភាគខាងកើតអាល្លឺម៉ង់ បានបង្កើនកិច្ចខិតខំទប់ស្កាត់ការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សី ក្នុងនោះសត្វមាន់ទា ១៣ម៉ឺនក្បាល គ្រោងនឹងត្រូវសម្លាប់ ចោល ។
លោក Johanna Seelig គឺជាអ្នកនាំពាក្យរដ្ឋបាលស្រុក Maerkisch-Oderland និយាយថា មាន់ ៥ម៉ឹននាក់ និងទា ៨ម៉ឺននាក់ នឹងត្រូវសម្លាប់ ក្រោយសំណាកវិជ្ជមានត្រូវបានរកឃើញសម្រាប់វីរុសគ្រុនផ្តាសាយបក្សី ។ លោក Seelig បន្តថា ការសម្លាប់នទំនងជាត្រូវចំណាយពេល ២ថ្ងៃ ។

គួរឲ្យដឹងថា គ្រុនផ្តាសាយបក្សី កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅអឺរ៉ុប ក្នុងនោះប្រទេសច្រើនបំផុតក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ រាយការណ៍ការរីករាលដាលឆ្លងជំងឺមួយនេះ ដោយពួកគេលើកឡើងពីក្តីបារម្ភចំពោះការកើតមានម្តងទៀតនូវវិបត្តិដូចកាលពីមុនដែលនាំឲ្យមានការសម្លាប់បក្សីរាប់លានក្បាល និងធ្វើឲ្យតម្លៃចំណីអាហារហក់ ហក់ឡើងខ្ពស់ជាងមុន ។
ហានិភ័យជំងឺគ្រុនផ្តាសាយបក្សីសម្រាប់មនុស្សនៅស្ថិតក្នុងកម្រិតទាប ក្នុងនោះមនុស្សភាគច្រើនដែលឆ្លងបាននៅប្រាស្រ័យទាក់ទងជិតស្និតជាមួយសត្វ ប៉ុន្តែតម្រូវការវីរុសត្រូវបានតាមដាន ពេលដែលវារីករាលដាលឆ្លងកាន់តែខ្លាំងដល់ថនិកសត្វ ៕
