សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ និងសូមសម្តែងនូវក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំកិច្ចចរចាប្រកបដោយភាពវៃឆ្លាត វាងវៃ និងជោគជ័យដ៏ត្រចះត្រចង់ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាប្រវត្តិសាស្រ្ត នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

