អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ពង្រឹងភាពជាដៃគូរលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ

2022/02/09 08:11:38 pm        765

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការផ្សព្វផ្សាយលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. និងការពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលខេត្ត អភិបាលរងខេត្ត គណៈកម្មាធិការសកម្មភាព​មីន​ខេត្ត(ភីម៉ាក់) និងក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) នៃរដ្ឋបាលខេត្តចំនួន១៥ ដែល​មាន​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតាមបណ្តោយព្រំដែន ព្រមទាំងមានការចូលរួម​ពី​មេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋាន ​មេបញ្ជាការយោធភូមិភាគ​ មេបញ្ជាការកងពលធំ មេបញ្ជាការកងពលតូច​ និងនាយទាហាន ​ក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងអង្គប្រជុំឯកឧត្ដម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក ដែលបានខិតខំ​ប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ដើម្បីចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារ​អធិបតេយ្យភាព បូរណភាពទឹកដី ​និងការពារសុខសន្តិភាព ​ជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាពិសេសការការពារពីការ​ប៉ុនប៉ង​ណា​មួយពីពួកអមិត្ត ​និងក្រុមជ្រុលនិយម ​មានបំណងចង់​ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល​កើតចេញពីប្រជាជន​ និងដើម្បីប្រជាជន។

ជាងនេះទៅទៀត កងទ័ពជើងគោក បានចូលរួមយ៉ាងសកម្មជា​កម្លាំង​បោស​សម្អាតមីន​/គ្រាប់​ ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាព​ដល់ប្រជាជនដែលបានវិលត្រលប់​ពី​របស់​ប្រល័យ​ពូជសាស្ត្រ ​និងពីសេចក្តីស្លាប់។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បន្តទៀតថា ឆ្នាំ២០២២នេះ អាជ្ញាធរមីន បានទទួលការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន គ្រោងនឹងរៀបចំព្រឹត្តិការណ៍​ដ៏មាន​សារៈសំខាន់ ​ដើម្បី​អបអរសាទរ​ពិធី​រំលឹក​ខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីន​មនុស្សធម៌​ក្រោម​អធិបតីភាព​របស់សម្តេចតេជោ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា ជាមួយ​នឹង​សមិទ្ធផល​គួរជាទីមោទនៈនេះ កម្ពុជា នៅបន្តធ្វើដំណើរ​លើ​ផ្លូវដ៏វែងឆ្ងាយ​ក្នុង​កិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដោះស្រាយ​នូវ​បញ្ហា​សេសសល់​លើ​ផ្ទៃដី​រងការ​គំរាមកំហែង​ដោយ​សារមីន/គ្រាប់ប្រមាណ ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមីន​ប្រមាណ ៧៨៨ គីឡូម៉ែត្រក្រឡា​នឹងត្រូវបញ្ចប់​ ដើម្បីឲ្យកម្ពុជាសម្រេចនូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ត្រឹមឆ្នាំ២០២៥។

ជាមួយគ្នានោះដែរឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ក៏បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​នៃការងារបោសសម្អាតមីននៅកម្ពុជា​ រយៈពេលជិត៣០នេះ ព្រមទាំង​បាន​ចាត់​ទុកការងារបោស​សម្អាត​មីន/គ្រាប់ ពិតជាមានសារៈសំខាន់ណាស់ ​ក្នុងការចូលរួមកាត់​បន្ថយគ្រោះថ្នាក់​របស់ប្រជាជន និង​ការអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការស្តារលទ្ធភាពឡើងវិញ នូវទីតាំងអតីតសមរភូមិ ឲ្យមាន​ការអភិវឌ្ឍ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ​កងទ័ពជើងគោក ​បានចូលរួមជាច្រើន ក្នុង​ដំណើរការរៀបចំផែនការបោសសម្អាតមីន/គ្រាប់នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយ​បន្ទាប់​ពីទទួល​បាន​នូវគោលការណ៍​អនុញ្ញាត​ពីរាជរដ្ឋាភិបាលកម្ពុជា​ តាម​លិខិត​របស់​គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. ​កងទ័ពជើងគោក នឹងចាប់ផ្តើមចូលរួមជា​កង​កម្លាំងបោស​សម្អាតមីន/គ្រាប់​មនុស្សធម៌ ​ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាត​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០២៥៕


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm