កសិករចិញ្ចឹមក្តាមរោមដ៏ល្បីល្បាញរបស់ចិនប្រឈមនឹងការខាតបង់ ក្រោយរដូវក្តៅដ៏អាក្រក់

2025/10/28 04:11:36 am        38

អ្នកស្រី Xie Dandan និងគ្រួសាររបស់គាត់ បានចិញ្ចឹមក្តាមរោម ដែលស្ថិតក្នុងចំណោមក្តាមដែលគេយកមកធ្វើម្ហូបដ៏ល្បីឈ្មោះបំផុតរបស់ចិន នៅក្នុងបឹង Yangcheng ស្ថិតក្នុងខេត្តភាគខាងកើត Jiangsu អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ប៉ុន្តែរយៈពេល ៣ឆ្នាំកន្លងមកនេះ ពួកគេជួបការលំបាកបំផុត ។

ចាប់តាំងពីឆ្នាំ ២០២២រហូតមក អ្នកស្រី Dandan វ័យ ៣៤ឆ្នាំ និងមិត្តកសិករបស់គាត់ បានប្រឈមនឹងសីតុណ្ហភាពខ្ពស់ខុសពីធម្មតា ហើយនិងរដូវក្តៅរយៈពេលយូរជាងមុនពុំអាចនឹកស្មានដល់ ដែលបានបង្អាក់ដល់វដ្តបង្កាត់ពូជក្តាមរបស់ពួកគេ ធ្វើឲ្យប៉ះពាល់ទិន្នផល និងបង្ខំឲ្យពួកគេរកវិធីសាស្រ្តថ្មី ក្នុងការរក្សាក្តាមរបស់ពួកគេឲ្យនៅមានជីវិត ។

អ្នកស្រី Dandan និយាយ ខណៈចងជើងក្តាមលក់ដល់អតិថិជនរបស់គាត់ថា បញ្ហាពុំបានធូរស្បើយនោះទេនៅរដូវស្លឹកឈើជ្រុះ ដោយសារវដ្តកំណើនសត្វក្តាមមានរយៈពេលយូរ ។ ពួកវាលូតលាស់យឺតជាងមុន ។

ក្រុមប្រជាកសិករចិញ្ចឹមក្តាមរោមបានរងផលប៉ះពាល់ផងដែរកាលពីឆ្នាំមុន ពេលព្យុះទីហ្វុង Bebinca ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតវាយប្រហារតំបន់ឆ្នេរភាគខាងកើតប្រទេសចិន ចាប់តាំងពីឆ្នាំ ១៩៤៩ បានបំផ្លិចបំផ្លាញសំណាញ់ និងធ្វើឲ្យខូចប្រព័ន្ធអុកស៊ីសែនរបស់ពួកគេ បណ្តាលឲ្យបាត់បង់ក្តាមយ៉ាងច្រើន ។

ក្តាមរោមដែលគេស្គាល់ផងដែរថាជាក្តាមស្រោមដៃចិន ត្រូវបានគេដាក់ឈ្មោះក្រោយក្រញ៉ាំជើងរោមរបស់វា ។

ក្តាមទាំងនេះគេចង់បានខ្លាំង ដោយសារពងពណ៌មាសរសជាតិក្រែម និងប៊ឺរបស់វា ក៏ដូចជាសាច់ផ្អែម ហើយក្តាម ២គូ អាចលក់បានរាប់រយដុល្លារ ពេលដែលវានាំចេញទៅកាន់ប្រទេសក្រៅដូចជាសិង្ហបុរី និងជប៉ុន ។

ការចិញ្ចឹមក្តាមរោមត្រូវការកម្លាំងពលកម្មច្រើន ហើយបឹង Yangcheng ដែលជាបឹងទឹកសាបនៅទីក្រុង Suzhou ល្បីល្បាញថាជាកន្លែងចិញ្ចឹមក្តាមរោមដ៏មានឱរសជាតិបំផុត ។

កសិករចាប់ផ្តើមចិញ្ចឹមកូនញាស់ក្តាមរោមនៅក្នុងត្រពាំងរយៈពេលប្រហែល ១ឆ្នាំ មុនពេលពួកគេយកវាទៅកាន់បែនៅក្នុងបឹង ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm