អាស៊ាន ជំរុញមីយ៉ាន់ម៉ា ឱ្យបញ្ឈប់"អំពើហិង្សាមិនរើសមុខ" ដោយបញ្ជាក់ឡើងវិញនូវផែនការសន្តិភាព ៥ចំណុច

2025/10/28 04:40:02 pm        210

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (២៦ តុលា) កន្លងទៅ បានឱ្យដឹងថា បណ្ដារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យភាគីទាំងអស់នៅសហភាពមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវ "អំពើហិង្សាដោយមិនរើសមុខ" និងចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកសន្តិភាព ដោយគូសបញ្ជាក់ជាថ្មីម្ដងទៀតនូវផែនការសន្តិភាព ៥ចំណុចរបស់ប្លុក។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកាលពីថ្ងៃអាទិត្យនោះ ក្រុមរដ្ឋមន្ត្រីអាស៊ានបានរិះគន់ខ្លាំងៗលើការបន្តវាយប្រហារជនស៊ីវិល ទីកន្លែងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ដោយព្រមានថា ជម្លោះដែលកំពុងតែកើនឡើងនេះ បានធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅទូទាំងមីយ៉ាន់ម៉ា។

បណ្ដារដ្ឋមន្រ្តីបានជំរុញឱ្យគ្រប់ភាគីអនុវត្តការអត់ធ្មត់ជាទីបំផុត ការពារជនស៊ីវិល និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការទទួលបានជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។

ក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមរដ្ឋមន្ត្រីអាស៊ានបានអះអាងសារជាថ្មីនូវមតិឯកច្ឆ័ន្ទប្រាំចំណុច — ដែលជាផែនទីបង្ហាញផ្លូវសន្តិភាពឆ្នាំ២០២១ របស់ប្លុក — ថាជាក្របខណ្ឌចម្បងសម្រាប់ការដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា។ ផែនការនេះអំពាវនាវឱ្យបញ្ចប់អំពើហិង្សា ការតែងតាំងប្រេសិតពិសេស និងកិច្ចសន្ទនាក្នុងចំណោមភាគីទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm