ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជួបជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអង្គារ ទី២៨ ខែតុលានេះ សម្រាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម និងសន្តិសុខ មួយសប្តាហ៍បន្ទាប់ពីអ្នកអភិរក្សនិយមប្រកាន់តឹងបានក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសជប៉ុន ហើយបានប្តេជ្ញាថានឹងពន្លឿនការបង្កើនយោធា។

លោកស្រី Takaichi ត្រូវបានគេរំពឹងថានឹងផ្តល់កញ្ចប់ការវិនិយោគនៅសហរដ្ឋអាមេរិកនៅក្នុងកិច្ចព្រមព្រៀងមានតម្លៃ៥៥០ពាន់លានដុល្លារអាមេរិកដែលបានព្រមព្រៀងក្នុងឆ្នាំនេះ។
ប្រភពព័ត៌មានបាននិយាយថា លោកស្រីក៏នឹងស្វែងរកការបំពេញចិត្តមេដឹកនាំដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តសន្តិសុខរបស់ប្រទេសជប៉ុនដោយការទិញរថយន្តភីកអាប់ សណ្តែកសៀង និងឧស្ម័នធម្មជាតិ។

លោក Trump និង លោកស្រី Takaichi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញការផ្គត់ផ្គង់ និងការផលិតរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងជប៉ុន។ ប្រទេសទាំងពីរបានឯកភាពសហការគ្នាតាមរយៈការប្រើប្រាស់គោលនយោបាយ វិធានការពាណិជ្ជកម្ម និងការសម្របសម្រួលការវិនិយោគ ដើម្បីគាំទ្រដល់ការផលិតរ៉ែសំខាន់ៗ។