សហគមន៍ខ្មែរនៅជប៉ុនចេញលិខិតអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួដែលបង្កើតឱ្យស្ថេរភាពតាមព្រំដែនកម្ពុជា-ថៃឡើងវិញ

2025/10/28 05:42:53 pm        377

សហគមន៍ខ្មែរនៅប្រទេសជប៉ុន(CCJ)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បាន​ចេញ​លិខិត​អបអរ​សាទរ​ចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជា-ថៃក្រោមការ​សម្រប​សម្រួល​របស់​ប្រទេសម៉ា​ឡេស៊ី និងសហរដ្ឋអាមេរិក ដើម្បី​ឈាន​ទៅ​រក​ប្រក្រតីភាព​នៃ​ទំនាក់​ទំនង​រវាង​ប្រជា​ជាតិ​ទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហ​ប្រតិ​បត្តិការ និងអភិវឌ្ឍន៍រួម។

ជាមួយគ្នាកិច្ចព្រមព្រៀងដ៏សំខាន់នាពេលនេះ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ និងសូមសម្ដែងការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា និងនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ រួម​ទាំង​មេ​ដឹក​នាំ​ម៉ាឡេស៊ី និងប្រធានាធិបតី​អាមេរិក​ដែល​ផ្ដល់​ការ​គាំទ្រ​ពេញ​ទំហឹង​រហូត​ឈាន​សម្រេច​បាន​កិច្ច​ព្រម​ព្រៀងសន្តិភាពកម្ពុជា-ថៃ ជាថ្ងៃប្រវត្តិសាស្ត្រដែលគ្រប់គ្នាចង់បាន។

“យើងខ្ញុំក៏​សូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់សាធារណរដ្ឋ ប្រជាមានិតចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការចរចាស្វែងរកសន្តិភាពដ៏មានតម្លៃនេះ”។នេះបើយោងតាមលិខិតដដែល។

សម្រាប់សហគមន៍ខ្មែរនៅជប៉ុន សន្តិភាព គឺទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និងថៃជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាន នូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការឱ្យតម្លៃ គ្នាទៅវិញទៅមក ការយោគយល់គ្នាការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្ដរជាតិ។

ទន្ទឹមនឹងនេះ សហគមន៍ខ្មែរនៅជប៉ុន មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាមិត្ត សហគមន៍អាស៊ាន សហគមន៍អន្តរជាតិ និងដៃគូនានានឹងបន្តគាំទ្រចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងវិលទៅរកប្រក្រតីភាពឡើងវិញរវាង កម្ពុជា-ថៃ ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្ដីថ្លែងការណ៍រួមនេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm