ឯកឧត្តមប្រធានាធិបតីហុងគ្រី អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

2025/10/28 06:14:44 pm        144

ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានាធិបតី បានពិភាក្សាគ្នាជាច្រើនពីតម្លៃសន្តិភាព។

ឯកឧត្តមប្រធានាធិបតី ប្រទេសហុងគ្រី បានគូសបញ្ជាក់ថា ជាទូទៅពលរដ្ឋ ត្រូវការសន្តិភាព ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារសង្រ្គាមណាស់។ សង្រ្គាមងាយនឹងផ្ទុះឡើង ប៉ុន្តែវាជាការលំបាកបំផុតក្នុងការបញ្ចប់សង្រ្គាម។ ហុងគ្រីក៏ចង់ឃើញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់ ឯកឧត្តមប្រធានាធិបតីហុងគ្រី។

សម្តេចប្រធានរដ្ឋសភាក៏បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីលទ្ធផលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅប្រទេសហុងគ្រី ដែលទទួលបានលទ្ធផលជាទីមោទនៈ នៅក្នុងនោះសម្តេចបានអញ្ជើញទស្សនា សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហុងគ្រី និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសហុងគ្រី ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

 សម្តេចបានគូសបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីរវាងសម្តេច និងឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនាពេលកន្លងមក និងទៅអនាគត។ រដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទំាងកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋាន។ អនុស្សរណៈទំាងពីរនេះជា ឯកសារប្រវត្តិសាស្រ្ត បានបើកទំព័រថ្មីមួយទៀត ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទំាងសងខាង។

ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក បានបញ្ជាក់ថា ប្រទេសហុងគ្រី បានត្រៀមជាស្រេចនៅក្នុងការថ្វាយការស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រីដែលជានិមិត្តរូបដ៏សំខាន់នៃទំនាក់ទំនងដ៏យូរលង់និងរឹងមាំរវាងប្រទេសទំាងពីរ។

ឯកឧត្តមប្រធានាធិបតី បានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានជំនឿមុតមាំថា គោលដៅអភិវឌ្ឍន៍របស់កម្ពុជា ឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០នឹងសម្រេចបានដូចបំណងជាក់ជាមិនខានឡើយ។ 

ជាចុងបញ្ចប់សម្តេចប្រធានរដ្ឋសភា បានស្នើឯកឧត្តមប្រធានាធិបតី ជួយជំរុញសក្តានុពលថ្មីៗ ដែលប្រទេសទំាងពីរមានដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ មានវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm