មេដឹកនាំចាស់បំផុតលើពិភពលោកបានជាប់ឆ្នោតជាថ្មីនៅកាមេរូន ខណៈក្រុមប្រឆាំងបញ្ឆេះការតវ៉ា បណ្ដាលឲ្យមានមនុស្សស្លាប់

2025/10/28 06:33:02 pm        149

ប្រធានាធិបតីកាមេរូន លោក Paul Biya ដែលជាមេដឹកនាំកាន់តំណែងចាស់ជាងគេបំផុតរបស់ពិភពលោក បានចូលកាន់តំណែងអាណត្តិទីប្រាំបីកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយលទ្ធផលបោះឆ្នោតបានបង្ហាញពីជ័យជម្នះរបស់លោកជាថ្មីទៀត ដោយបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ដែលនិយាយថា ការបោះឆ្នោតមិនប្រក្រតី។ 

ក្រុមអ្នកគាំទ្របេក្ខភាពបក្សប្រឆាំងលោក Issa Tchiroma Bakary ប្រដាប់ដោយដំបង និងដុំថ្ម បានបិទផ្លូវរាយប៉ាយដោយកម្ទេចកម្ទី និងការដុតសំបកកង់រថយន្តនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ឌូអាឡា (Douala) របស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ។

មេដឹកនាំបក្សប្រឆាំងរូបនេះបានអះអាងពីជ័យជម្នះ និងបានជំរុញឱ្យពលរដ្ឋតវ៉ាចំពោះលទ្ធផលនោះ ខណៈមានមនុស្ស៤នាក់បានស្លាប់។

កងកម្លាំងនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សដែលពាក់ម៉ាស់ ឬព្យាយាមបិទមុខដោយក្រណាត់។ នៅផ្នែកផ្សេងទៀតនៃទីក្រុង ផ្លូវនានាដែលជាធម្មតាមានការធ្វើដំណើរអ៊ូអរ ប្រែក្លាយជាសភាពស្ងាត់ជ្រងំ។ 

លោក Biya វ័យ៩២ឆ្នាំជាមួយនឹងអាណត្តិថ្មី ដែលអាចរក្សារូបលោកឱ្យកាន់អំណាចរហូតដល់លោកមានវ័យជិត ១០០ ឆ្នាំ បាននិយាយថាប្រជាជនបានដាក់ការជឿជាក់លើការដឹកនាំរបស់លោកម្តងទៀតហើយបានសម្តែងការសោកស្ដាយចំពោះអំពើហិង្សានៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm