រុស្ស៊ី​បង្កើន​សកម្មភាព​យោធា​តាម​រយៈ​សម​យុទ្ធ​បង្អួត​កម្លាំង ខណៈ​មាន​ភាព​តាន​តឹង​ជុំវិញ​អ៊ុយក្រែន​

2022/02/09 09:29:25 pm        473

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បន្ត​ធ្វើ​សម​យុទ្ធ​កងទ័ពជើងទឹក និង​ទ័ពអាកាស​កាលពី​ថ្ងៃ​អង្គារ ក្នុង​ពេល​មាន​ការ​ព្រួយបារម្ភ​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​ ដែល​អាច​កើតមាន​លើ​ប្រទេសអ៊ុយ​ក្រែ​ន និង​ការពិភាក្សា​ផ្នែក​ការទូត​កម្រិត​ខ្ពស់ ក្នុង​គោលបំណង​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ធូរស្រាល​ពី​ភាព​តានតឹង​។

សមយុទ្ធ​នៅលើ​អាកាស​រួមមាន​ទាំង​យន្តហោះ​ចម្បាំង SU-25SM3 នៅ​តំបន់ Krasnodar ភាគខាងត្បូង​ក្បែរ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​សមយុទ្ធប្រឆាំង​ចោរ​សមុទ្រ​ត្រូវបាន​ធ្វើឡើង​ដោយកងទ័ព​ជើង​នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក ដែល​រួមមាន​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល "Marshal Ustinov" នាវាចម្បាំង " Admiral Kasatonov" និង​នាវា​ប្រឆាំង​នាវាមុជទឹក​ "Vice-Admiral Kulakov"។ វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញអង្គភាព​ដែនសមុទ្រ​សម្រុក​ឡើងលើ​នាវាដើម្បី​ស្វែងរក ​និង​កម្ចាត់​ចោរ​សមុទ្រ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រសួង​កំពុង​ផ្លាស់ប្តូរ​នាវា​ចូល​ចត​ចំនួន ៦​គ្រឿង​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេទៅកាន់​សមុទ្រ​ខ្មៅ​ដើម្បី​ធ្វើ​សមយុទ្ធ​។​ ​យោង​តាម​ក្រសួង​បាន​ឱ្យ​ដឹង​ថា នាវា​ចូល​ចត​ធំ​ចំនួន​ ៣​គ្រឿង​កំពុង​ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles​។ ច្រក​សមុទ្រ​នេះ​ភ្ជាប់​សមុទ្រ Aegean ទៅ​សមុទ្រ Marmara ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ​ខ្មៅ​តាមរយៈ​ច្រក​សមុទ្រ Bosporus។

​សមយុទ្ធ​នៅលើ​សមុទ្រ​ខ្មៅ​គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​កងទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​។​ ​ក្រសួងការពារជាតិ​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នាវា​ធំៗ​ចំនួន​ ៦គ្រឿង​នេះកំពុង​ធ្វើដំណើរ​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅកាន់​សមុទ្រ​ខ្មៅ ជា​កន្លែង​ដែល​ពួកគេ​នឹងចូលរួម ក្នុង​សមយុទ្ធ​យោធា​។ កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹងជុំវិញបញ្ហាប្រទេស​អ៊ុយ​ក្រែ​ន​ បាន​បន្ត​ជាមួយ​ប្រធានាធិបតី​បារាំង Emmanuel Macron មកដល់​ទីក្រុងគៀវ មួយថ្ងៃ​បន្ទាប់ពី​កិច្ច​ចរចា​ជាច្រើន​ម៉ោង​ជាមួយ​មេដឹកនាំរុស្ស៊ីនៅ​ទីក្រុង​ម៉ូស្គូ មិន​ទទួលបាន​លទ្ធផលក្នុងការ​ទម្លាយ​ភាពជាប់គាំង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm