កងកម្លាំងគាំទ្ររហ័សរបស់ប្រទេសស៊ូដង់បាននិយាយថា ខ្លួនបានដណ្តើមកាន់កាប់ចុងក្រោយទីតាំងរបស់កងទ័ពស៊ូដង់នៅទីក្រុង Darfur។ នោះជាការបង្កើនការព្រួយបារម្ភពីការបែកបាក់នៅក្នុងប្រទេស ដែលហែកហួរដោយជម្លោះរវាងក្រុមយោធាជាគូប្រជែង។

កាលពីពេលមុន ការដណ្តើមយកទីក្រុង Al-Fashir បានបញ្ចប់ការឡោមព័ទ្ធរយៈពេល១៨ខែដោយកងកម្លាំងគាំទ្ររហ័ស(RSF) ហើយកាលពីថ្ងៃអាទិត្យ ក្រុមនេះបាននិយាយថា ខ្លួនបានចូលកាន់កាប់ទីបញ្ជាការតំបន់របស់កងទ័ពស៊ូដង់។ កងកម្លាំង RSF បានជាប់គាំងក្នុងសង្គ្រាមស៊ីវិលជាមួយកងទ័ពប្រទេសស៊ូដង់រយៈពេលជាងពីរឆ្នាំកន្លះ ដោយភាគីទាំងពីរបានបញ្ឈប់ផែនការធ្វើសមាហរណកម្មកងកម្លាំងរបស់ខ្លួនក្នុងអំឡុងពេលការផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។

សកម្មជនមួយចំនួនបានព្រមានជាយូរមកហើយថា ការដណ្តើមកាន់កាប់ទីក្រុង របស់កងកម្លាំង RSF នឹងនាំឱ្យមានការវាយប្រហារសងសឹកទៅលើប្រជាជន ២៥០.០០០នាក់ដែលនៅសល់នៅក្នុងទីក្រុង។