ប្រទេសហៃទី បានមើលឃើញភ្លៀងធ្លាក់ខ្លាំងលើកដំបូងបង្កឡើងព្យុះសង្ឃរា Melissa ខណៈព្យុះប្រភេទទី៥ កំពុងបោកបក់យឺតឆ្ពោះទៅកាន់ប្រទេសហ្សាម៉ាអ៊ីក កាលពីថ្ងៃចន្ទ (ទី ២៧ ខែតុលា) ក្នុងអ្វីដែលអាចជាព្យុះដ៏ខ្លាំងបំផុតមួយនៅក្នុងកំណត់ត្រាសម្រាប់តំបន់សមុទ្រការ៉ាអ៊ីប។ នៅតំបន់ Les Cayes ភាគខាងលិច អ្នកស្រុកបានមើលឃើញទឹកជំនន់ដែលបន្សល់ទុកដោយព្យុះ។

នៅក្នុងរដ្ឋធានី អ្នកស្រុកដែលជម្លៀសខ្លួនបានទប់ទល់ផលប៉ះពាល់នៃឥទ្ធិពលខ្យល់ព្យុះសង្ឃរា។ យោងតាមអង្គការ UNICEF បានឲ្យដឹងថាមនុស្ស៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅទីក្រុង ព័រអូប្រាំង ក្នុងពេលព្យុះសង្ឃរា Melissa បានបោកបក់ឆ្លងកាត់។

អាជ្ញាធរបាននិយាយថា នៅក្នុងប្រទេសហៃទី ដែលត្រូវបានបំផ្លាញដោយអំពើហិង្សារបស់ក្រុមជនអន្ធពាលជាច្រើនឆ្នាំ អ្នកស្រុកជាង៣.៦៥០នាក់នៅផ្នែកភាគខាងត្បូងប្រទេសបានភៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈអាជ្ញាធរបានផ្អាកជើងហោះហើរទៅនិងមកពីឧបទ្វីបភាគខាងត្បូង និងហាមឃាត់ការធ្វើដំណើរតាមផ្លូវទឹក។