[UPDATE] មនុស្សជាង ២០នាក់របួស ខណៈគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានអង្រួនភាគខាងលិចប្រទេសទួរគីជាថ្មី

2025/10/28 08:45:24 pm        235

ក្រុមមន្ត្រីទួរគីបាននិយាយថា រញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៦,១រ៉ិចទ័រ បានអង្រួនភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃចន្ទ (២៧ តុលា) បណ្តាលឱ្យអគារយ៉ាងតិចចំនួន៣ ដែលរងខូចខាតក្នុងការរញ្ជួយពីមុន បានបាក់រលំជាថ្មីម្ដងទៀត។ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ឡើយ ប៉ុន្តែមន្រ្តីជាន់ខ្ពស់បាននិយាយថា មានអ្នករបួសជាង ២០នាក់។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន AFAD របស់ប្រទេសនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ នោះមានចំណុចកណ្តាលនៅទីប្រជុំជន Sindirgi ក្នុងខេត្ត Balikesir ហើយបានវាយប្រហារពេលយប់ ម៉ោងក្នុងស្រុក ២២:៤៨នាទីថ្ងៃចន្ទ នៅជម្រៅរាក់ ៥,៩៩គីឡូម៉ែត្រ។

គ្រោះរញ្ជួយដី ដែលតាមពីក្រោយដោយរញ្ជួយបន្តបន្ទាប់ជាច្រើនលើកនេះ បានធ្វើឱ្យអ្នកក្រុងអ៊ីស្តង់ប៊ុល និងខេត្តនៅជិតៗនោះដូចជា Bursa, Manisa និង Izmir មានអារម្មណ៍ដឹងពីការញ័ររង្គើនេះផងដែរ។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា យ៉ាងហោចណាស់អគារចំនួន ៣កន្លែង ដែលមិនមានអ្នករស់នៅ និងហាងកម្ពស់ពីរជាន់ ១កន្លែង បានដួលរលំនៅក្នុងទីប្រជុំជន Sindirgi ខណៈសំណង់ទាំងនោះបានរងការខូចខាតរួចមកហើយក្នុងការរញ្ជួយដីលើកមុន។

យោងតាមអភិបាលខេត្ត Balikesir លោក Ismail Ustaoglu បាននិយាយថា មនុស្សសរុបចំនួន ២២នាក់ បានរងរបួស ទាក់ទងនឹងហេតុការណ៍នេះ។ អភិបាលស្រុក Sindirgi និយាយថា "រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីការស្លាប់ណាមួយនៅឡើយ ប៉ុន្តែមន្រ្តីកំពុងបន្តការវាយតម្លៃ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm