សម្ដេចធិបតី ជំរុញឱ្យពង្រឹងកិច្ចសន្ទនា និងកិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ានបូកបី លើកទី២៨

2025/10/28 10:22:13 pm        1.1 K

ភ្នំពេញ៖ ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៨ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និង​កិច្ច​សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹង​ការ​គ្រប់គ្រ​ង​បន្ទាត់​ព្រំដែន តាមរយៈយន្តការដែល​មាន​ស្រាប់​ដែល​ស្ថិត​ក្រោម​កិច្ច​ប្រជុំ​ពិគ្រោះយោ​បល់​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​បូកបីស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)។ នេះបើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​រ​បស់ក្រសួងការបរទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានពិនិត្យឡើងវិញនូវទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និង​បាន​គូស​បញ្ជាក់​ពី​ភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពីប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនិយមដែលបើកចំហ តម្លាភាព និងផ្អែកលើវិធានច្បាប់។ ថ្នាក់​ដឹកនាំក៏​បានបានគូសបញ្ជាក់អំពី សារៈសំខាន់នៃការពង្រឹងការរួបរួមគ្នា និងកិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ក្នុងការដោះស្រាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ស្រប​ជា​មួយ​នឹង​ការរក្សាបាននូវតួនាទីស្នូលរបស់អាស៊ាននៅក្នុង ដំណើរវិវឌ្ឍន៍​នៃ​និម្មាបន​កម្ម​តំបន់​ដែល​ដឹក​នាំដោ​យអាស៊ាន ដើម្បីលើកកម្ពស់បរិយាបន្ន ចីរភាព ការអភិវឌ្ឍ និងវិបុលភាព។ ក្នុង​ន័យ​នេះ​កិច្ចប្រជុំកំពូលបានអនុម័តសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញនូវតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា។ សម្តេច​ធិបតី ក៏បានលើក​បន្ថែម​អំពី​សារៈ​សំខាន់​នៃការ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ដែលមានស្រាប់រួមមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ជាមួយ​ប្រទេស​បូក​នីមួយៗ (FTA+1) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពង្រឹងដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដែលបើកចំហ និងផ្អែកលើវិធានច្បាប់ ដោយ​មាន​អង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ជាប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងអស់គ្នា។ ដើម្បី​ស្របជាមួយ​គ្នានឹ​ង​ការ​ស្វាគមន៍​នូវ​ការ​ពង្រឹង​យន្តការថ្មី​ៗ​នៃ​គំនិត​ផ្តួច​ផ្តើម​ឈៀង​ម៉ៃ​ស្តីពី​ពហុ​ភាគី​និយម (CMIM) ដែលជាគន្លឹះចម្បងក្នុងការគាំពារហិរញ្ញវត្ថុក្នុងតំបន់ សម្តេចធិបតី​បាន​គូស​បញ្ជាក់​អំពី​កាលានុវត្តភាពសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថល និងកិច្ចព្រមព្រៀង​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល ​(DEFA) ដែលជាកម្លាំងចលករនៃកំណើនឌីជីថលក្នុងតំបន់។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់បន្ថែមអំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងការគ្រប់គ្រងបន្ទាត់ព្រំដែន តាម​រយៈយន្តការដែលមានស្រាប់ដែលស្ថិតក្រោមកិច្ចប្រជុំពិគ្រោះ​យោបល់ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​បូក​បី​ស្តី​ពី​ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm