ក្រុមហ៊ុន Lukoil របស់រុស្សី នឹងលក់ទ្រព្យសម្បត្តិនៅក្រៅប្រទេស ក្រោយរងទណ្ឌកម្មពីសហរដ្ឋអាមេរិក

2025/10/28 10:48:37 pm        358

កាលពីល្ងាចថ្ងៃចន្ទ (ទី២៧ ខែតុលា) Lukoil ដែលជាក្រុមហ៊ុនប្រេងលំដាប់យក្សរបស់រុស្ស៊ី បានឲ្យដឹងថា ខ្លួននឹងលក់ទ្រព្យសម្បត្តិនៅក្រៅប្រទេស បន្ទាប់ពីទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ដោយសារសង្គ្រាម នៅអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានដាក់ចេញកញ្ចប់ទណ្ឌកម្មដ៏សំខាន់ដំបូងរបស់លោក ចំពោះរុស្ស៊ី ដោយផ្តោតលើក្រុមហ៊ុនប្រេងធំជាងចំនួន ២ គឺ Lukoil និង Rosneft បន្ទាប់ពីបានលើកឡើងថា លោកមានការខកចិត្តដែលទីក្រុងមូស្គូមិនព្រមបញ្ឈប់ការវាយលុករបស់ខ្លួន។

ក្រុមហ៊ុន Lukoil បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារមានការដាក់ចេញនូវវិធានការរឹតបន្តឹងលើក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ពីសំណាក់រដ្ឋមួយចំនួន ក្រុមហ៊ុនបានប្រកាសពីចេតនា ក្នុងការលក់ទ្រព្យសម្បត្តិអន្តរជាតិរបស់ខ្លួន»។ សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា ដំណើរការដេញថ្លៃបានចាប់ផ្តើមរួចហើយ។

បន្ទាប់ពីមានជំនួបការទូតភា្លមៗបន្តបន្ទាប់ជាច្រើន នៅឆ្នាំនេះ និងការចរចាដោយផ្ទាល់លើកដំបូង រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលជាង ៣ឆ្នាំ កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាម បានជាប់គាំង ដោយសញ្ញានៃការមានវឌ្ឍនភាព គឺតិចតួចណាស់។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ នឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Rosneft និង Lukoil ទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក និងហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឲ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនទាំង ២ នេះ។ ក្រុមហ៊ុនទាំង២ ដែលមានចំនួន ៥៥ភាគរយនៃទិន្នផលប្រេងរបស់រុស្ស៊ី ក៏ត្រូវបានដាក់ក្នុងបញ្ជី SDN នៃអង្គភាពដាក់ទណ្ឌកម្ម ជាបញ្ជីឈ្មោះដែលត្រូវបានតាមមើលដោយប្រទេសជាច្រើន និងបង្កក្ដីបារម្ភនៅក្នុងពិភពជំនួញ។

ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ឲ្យក្រុមហ៊ុនដែលធ្វើការជាមួយអង្គភាពរបស់រុស្ស៊ី នូវរយៈពេលមួយខែ ដើម្បីកាត់ផ្តាច់ទំនាក់ទំនង ឬបើមិនដូច្នេះទេ ត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែម ដែលនឹងរារាំងក្រុមហ៊ុនមិនឲ្យមានទំនាក់ទំនងជាមួយធនាគារអាមេរិក អាជីវករ សេវាដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm