កិច្ចប្រជុំ​យោធភូមិភាគ៤ កម្ពុជា ​និងយោធភូមិភាគ២ ថៃ ក្រោមការចូលរួម​​សង្កេតការណ៍​ដោយ​​​AOT នឹង​បន្តដល់យប់នេះទៀត​

2025/10/28 11:31:13 pm        589

កិច្ចប្រជុំរវាងកងទ័ព នៃយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ក្រោម​ការ​ចូល​រួម​របស់​ក្រុម​​អ្នកសង្កេតការណ៍អាស៊ាន (AOT) នឹងបន្តដល់យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥​នេះទៀ​ត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ភាគី​កម្ពុជា​ដឹក​នាំ​ដោយ​នាយ​រង​សេនាធិការយោធភូមិភាគទី៤ កម្ពុជា ខណៈភាគីថៃដឹក​នាំ​ដោយ​មេសេនា​ធិការ​យោធភូមិ​ភាគ​ទី២​ ថៃ ដោយកិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម ស្តីពីសន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​កន្លងទៅនេះ ដោយមានអធិបតីសាក្សី​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម អ៊ីប្រាហ៊ីម និង​ប្រធានា​ធិបតី​អាមេរិក​ ឯកឧត្តម ដូណាល់ ត្រាំ។

សូមរំលឹកថា ក្រោយសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃ​ចេញជា​ផ្លូវ​ការណ៍​នោះ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានចុះសង្កេតការណ៍ភ្លាមៗ ខណៈ​ដែល​កម្ពុជា​បាន​កែ​សម្រួល​យុទ្ធោ​បករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួន ដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់​ជា​និមិត្ត​រូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​នេះ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយនៅថ្ងៃទី២៧ បានបន្តចុះ​ពិនិត្យ​សព្វា​វុធ ​(រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្ត​សៀម​រាប​វិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        71
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        65
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm