មេដឹកនាំហុងគ្រី នឹងទៅជួបលោក Trump ដើម្បីពិភាក្សាពីទណ្ឌកម្មរបស់អាមេរិក ជុំវិញថាមពលរុស្ស៊ី

2025/10/28 11:33:18 pm        92

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នឹងជួបជាមួយលោកប្រធានាធិបតី Donald Trump ដែលជាសម្ព័ន្ធមិត្តរបស់លោក នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើថាមពលរុស្ស៊ី ដែលទីក្រុង Budapest ពឹងផ្អែកយ៉ាងខ្លាំង។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កក្រុមផលិតប្រេងធំជាងគេចំនួន ២ របស់រុស្ស៊ី គឺ Rosneft និង Lukoil ជាមួយនឹងការដាក់ទណ្ឌកម្ម ជាវិធានការដំបូងគេដែលផ្តោតលើទីក្រុងមូស្គូ ចាប់តាំងពីលោក Trump ត្រលប់មកកាន់តំណែងវិញ។

ហុងគ្រី ដែលត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតនៅក្នុងសហភាពអឺរ៉ុប ទាំងជាមួយលោក Trump និងវិមានក្រឹមឡាំង នៅតែពឹងផ្អែកយ៉ាងខ្លាំង លើប្រេង និងឧស្ម័នរបស់រុស្ស៊ី ទោះបីជារុស្ស៊ីឈ្លានពានអ៊ុយក្រែនក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីតាលី La Repubblica ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរ៉ូម លោក Orban ត្រូវបានសួរថា តើលោក Trump បង្កើតនូវកំហុសដែរ ឬទេ ហើយលោកនាយករដ្ឋមន្ត្រីហុងគ្រី ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «តាមទស្សនៈរបស់ហុងគ្រី គឺមែនហើយ។ ដូច្នេះហើយ យើងនឹងព្យាយាមរកផ្លូវចេញ»។

លោកបានបន្ថែមថា៖ «ខ្ញុំនឹងទៅក្រុងវ៉ាស៊ីនតោនឆាប់ៗនេះ ដើម្បីពិភាក្សារឿងនេះជាមួយលោកប្រធានាធិបតី Trump។ យើងកំពុងពិភាក្សាអំពីរបៀបបង្កើតប្រព័ន្ធនិរន្តរភាព សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសរបស់ខ្ញុំ ពីព្រោះហុងគ្រីពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរបស់រុស្ស៊ី»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm