ព្យុះដ៏ខ្លាំងក្លាបំផុត Melissa របស់ពិភពលោកនៅក្នុងឆ្នាំនេះ កំពុងបោកបក់ជិតដល់ដីគោកនៅប្រទេសចាម៉ៃកា ពេលដែលវាធ្វើដំណើរទៅទិសឦសានឆ្លងកាត់សមុទ្រការ៉ាអ៊ីប ។
ប្រជាពលរដ្ឋចាមៃកាយ៉ាងច្រើន ត្រូវបានជម្លៀសខ្លួន ប៉ុន្តែការធ្វើដំណើរយឺតយ៉ាវរបស់ព្យុះ បានធ្វើឲ្យមានការព្រួយបារម្ភអស់រយៈពេលជាច្រើនថ្ងៃមកហើយ ។
ព្យុះ Melissa បានឆក់យកអាយុជីវិតមនុស្ស ៣នាក់រួចទៅហើយនៅក្នុងប្រទេសចាម៉ៃកា និងមនុស្ស ៤នាក់ទៀត នៅក្នុងប្រទេសហៃទី និងសាធារណរដ្ឋដូមីនីក ។
ក្រុមអ្នកព្យាករ មានជំនឿថា វាអាចនឹងក្លាយជាព្យុះកំណាចដ៏ខ្លាំងក្លាបំផុតពុំធ្លាប់ដែលវាយប្រហារប្រទេសចាម៉ៃកា ជាមួយនឹងល្បឿនខ្យល់បក់ ២៨២គ.មក្នុង ១ម៉ោង និងបង្កឲ្យមានភ្លៀងធ្លាក់កម្ពស់ ១០១សង់ទីម៉ែត្រ ។

មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក រាយការណ៍ថា ព្យុះ Melissa បានបង្កើនកម្លាំងរបស់វាជាព្យុះកម្រិតទី ៥ ជាមួយនឹងកម្លាំងបោកបក់កម្រិតអតិបរមា ។
ខណៈពេលនោះដែរ តំបន់ឆ្នេរនៅឆកសមុទ្រ Montego ពុំឃើញមានមនុស្សម្នានោះទេកាលពីថ្ងៃអាទិត្យ ពេលដែលអ្នកស្រុក និងម្ចាស់ធុរកិច្ច ប្រឈមនឹងការមកដល់របស់ព្យុះកំណាច Melissa គឺជាព្យុះកម្រិតទី ៤ដែលត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោលនៅដើមសប្តាហ៍នេះ ។
ស្លាកសញ្ញានៅច្រកចូលតំបន់ឆ្នេរ បានព្រមានភ្ញៀវទេសចរពីការបិទ ដោយសារការជិតមកដល់របស់ព្យុះកំណាច Melissa ខណៈការត្រៀមខ្លួន បានធ្វើឡើង ដើម្បីធានាដល់សុវត្ថិភាពអចលនទ្រព្យតាមតំបន់ឆ្នេរ ៕
