កងកម្លាំងការពារស៊ីវិលសិង្ហបុរី(SCDF) និយាយថា អគ្គិភ័យបានឆាបឆេះឡើងនៅលើសណ្ឋាគារផ្កាយប្រាំ Marina Bay Sands(MBS) ពាក់ព័ន្ធនឹងពូកប្លាស្ទិកនៅជាន់ទី ៥៥នៃអគារសណ្ឋាគារ ។
អ្នកនាំពាក្យសណ្ឋាគារ MBS និយាយថា បុគ្គលិកម្នាក់ បានពន្លត់ភ្លើង មុនពេលកងកម្លាំង SCDF បានទៅដល់ ហើយអគ្គិភ័យនេះ បានឆាបឆេះឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃអង្គារនេះ ។

អ្នកនាំពាក្យរូបនេះ បន្តថា ពុំមាននរណាម្នាក់រងរបួសនៅក្នុងឧបទ្ទេវហេតុមួយនេះឡើយ ។ ពួកយើងបានធ្វើការយ៉ាងដិតដល់ជាមួយក្រុមអាជ្ញាធរ ដើម្បីស៊ើបអង្កេតរកមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យនេះឡើង ។
កងកម្លាំង SCDF និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការរកឃើញដំបូងបង្ហាញថា អគ្គិភ័យនេះទំនងជាផ្តើមចេញពីការងារផ្សាដែកដែលធ្វើឡើងនៅក្បែរនោះ ៕
