បុរសម្នាក់ដែលរងការចោទប្រាន់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abeកាលពីឆ្នាំ ២០២២ បានផ្តល់ចម្លើយមានទោសចំពោះករណីឃាតកម្មមួយនេះ ។
ទូរទស្សន៍រដ្ឋជប៉ុន NHK រាយការណ៍ថា លោក Tetsuya Yamagami វ័យ ៤៥ឆ្នាំ បានទទួលស្គាល់ការចោទប្រកាន់ទាំងអស់ដែលបានអានដោយក្រុមរាជអាជ្ញា ស្របពេលសវនាការរបស់លោកបានបើកនៅថ្ងៃអង្គារនេះ ។

លោក Yamagami ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងបំពានច្បាប់គ្រប់គ្រងអាវុធសម្រាប់ការប្រើប្រាស់អាវុធកែឆ្នៃបាញ់សម្លាប់លោក Abe ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតរបស់ជប៉ុន ។
លោក Abe ត្រូវបានគេបាញ់សម្លាប់ ពេលដែលលោកថ្លែងសុន្ទរកថា អំឡុងយុទ្ធនាការបោះឆ្នោតនៅទីក្រុងភាគខាងលិច Nara កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ។ លោក Yamagami ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុតែម្តង ។
ការសម្លាប់នេះត្រូវបានគេរាយការណ៍ថា ផ្តើមចេញពីការខឹងសម្បាររបស់ជនសង្ស័យចំពោះទំនាក់ទំនងរវាងគណបក្សប្រជាធិបតេយ្យសេរីនិយម( LDP)របស់លោក Abe ជាមួយព្រះវិហារបង្រួបបង្រួម ៕
