អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃអង្គារនេះថា វិមានក្រឹមឡាំងឮសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជំរុញឲ្យប្រទេសផ្សេងទៀត ឈប់ទិញប្រេងរុស្ស៊ី ប៉ុន្តែដៃគូរុស្ស៊ីនឹងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេថាតើត្រូវបន្តទិញផលិតផលថាមពលរបស់រុស្ស៊ីឬយ៉ាងណា ។

លោកនិយាយថា មានប្រទេសចាប់អារម្មណ៍ទទួលបានទំនិញយុទ្ធសាស្រ្តដូចជាធនធានថាមពលដែលមានគុណភាពខ្ពស់ ហើយនិងក្នុងតម្លៃប្រកួតប្រជែងខ្លាំងបំផុត ។
លោក Peskov បន្តថា ពួកយើងបានឮសេចក្តីថ្លែងការណ៍ពីទីក្រុងវ៉ាស៊ីនតោន រួមទាំងលោកប្រធានាធិបតី Trumpថា ប្រទេសទាំងអស់ ត្រូវតែបញ្ឈប់ការទិញប្រេងរុស្ស៊ី តែពួកយើងក៏ដឹងដែរថា មានប្រទេសជាច្រើននឹងសម្រេចចិត្តខ្លួនឯងថាតើអ្វីដែលពួកគេនឹងត្រូវទិញ ហើយនិងអ្វីដែលជាផលប្រយោជន៍ជាតិរបស់ពួកគេ ។
លោកបញ្ជាក់ថា ក្នុងហេតុផលនេះ ប្រភពថាមពលរុស្ស៊ីប្រកួតប្រជែងខ្លាំងនៅលើទីផ្សារអន្តរជាតិ ។ នោះហើយគឺជាហេតុផលដែលនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ចាប់អារម្មណ៍ ៕
