ក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា ការអភិវឌ្ឍទំនាក់ទំនងសហរដ្ឋអាមេរិក-ជប៉ុន និងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ គួរតែរួមចំណែកសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបចំពោះជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីថ្មីជប៉ុនលោកស្រី Sanae Takaichi ។

លោក Guo បានជំរុញផងដែរឲ្យជប៉ុនគោរពក្តីកង្វល់សន្តិសុខរបស់ប្រទេសជិតខាងខ្លួន ។
លោកថា ពួកយើងជំរុញឲ្យជប៉ុនគោរពដោយស្មោះត្រង់ចំពោះក្តីកង្វល់សន្តិសុខប្រទេសជិតខាងខ្លួន ឆ្លុះបញ្ចាំងឲ្យបានស៊ីជម្រោះពីប្រវត្តិសាស្រ្តការឈ្លានពានរបស់ខ្លួន បន្តដំណើរទៅមុខទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ៕
