ឯកឧត្តម ចាយ បូរិន ៖ គុណតម្លៃស្នូលព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងយន្តការ រក្សាសន្តិភាព ក្នុងតំបន់ និងពិភពលោក ហើយជាផ្នែកមួយចូលរួមធ្វើឱ្យតំបន់ មេគង្គ ក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាព

2025/10/29 02:01:46 am        146

‎ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងដោយក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការយាង និមន្ត និងអញ្ញើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈប្រតិភូនៃប្រទេសឡាវដឹកនាំដោយឯកឧត្តម ខឿងខឹម កែវនូចាន់ អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ងៀន ហាយជុង អនុរដ្ឋមន្ត្រី ក្រសួងកិច្ចការជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

‎ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ចាយ បូរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធជាច្រើនយ៉ាងសកម្ម ប្រកបដោយភាពរស់រវើក ញ៉ាំងឱ្យកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់តាមការរំពឹងទុក។ ហើយបានអនុម័តសេចក្តីប្រកាសរួម បង្ហាញអំពីយន្តការការពារ និងការលើកកម្ពស់បេតិកភណ្ឌព្រះពុទ្ធសាសនា ដោយសង្កត់ធ្ងន់លើការរក្សាបាននូវទីកន្លែងវប្បធម៌ ទីសក្ការៈបូជា ការលើកកម្ពស់ការអប់រំ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់ការអប់រំ ការចែករំលែកនូវគុណតម្លៃពុទ្ធសាសនា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគមន៍ពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការរៀបចំព្រឹត្តិការណ៍រួមគ្នា ការចែករំលែកធនធាន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមពុទ្ធសាសនមាគ៌ា ការរក្សាភាពសុខដុមរមនា ព្រមទាំងការពង្រឹងកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ។ 

ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៣នេះ នឹងក្លាយជាកាលានុវត្តភាពសម្រាប់គណៈប្រតិភូទាំងបីប្រទេស យកសេចក្តីប្រកាសរួម បន្តដាក់ចេញជាផែនការសកម្មភាពអាទិភាពជាក់ស្តែង សម្រាប់ប្រទេសរៀងៗខ្លួន ដើម្បីបន្តថែរក្សាសុខដុមនីយកម្មព្រះពុទ្ធសាសនា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ប្រកៀកស្មារគ្នាអភិវឌ្ឍព្រះពុទ្ធសាសនា នៅក្នុងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម និងពិភពលោក ក្រោមដំបូលសុខសន្តិភាព និងសុខដុមនីយកម្ម។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃប្រវត្តិសាស្ត្រ កាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។ នេះជាជោគជ័យដ៏ត្រចះត្រចង់ផ្នែកការទូត និងជាការបង្ហាញនូវឆន្ទៈដ៏មុតមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិ តាមរយៈការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងនោះក៏មានការសម្របសម្រួលស្វែងរកសន្តិភាព ពីថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm