ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានថ្កោលទោសការបិទព្រំដែនរបស់លីទុយអានីជាមួយបេឡារុស ហើយលោកបានចោទប្រកាន់ទីក្រុង Vilnius ថាបង្កសង្រ្គាមកូនកាត់ដែលគំរាមកំហែងដល់សេដ្ឋកិច្ចចិន ។
នាយករដ្ឋមន្រ្តីលីទុយអានីលោកស្រី Inga Ruginiene និយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកស្រីនឹងចាប់ផ្តើមបាញ់ទម្លាក់បាឡុងរត់ពន្ធឆ្លងកាត់ព្រំដែនពីប្រទេសបេឡារុស ដែលធ្វើឲ្យអាក់ខានម្តងហើយម្តងទៀតដល់ការធ្វើអាកាសចរណ៍ប្រទេសនៅតំបន់បាល់ទិកមួយនេះ ។

ប្រទេសលីទុយអានី និងបេឡារុស បានជាប់ផុងក្នុងជម្លោះជាយូរមកហើយជុំវិញរឿងដែលទីក្រុង Vilnius ផ្តល់ជម្រកដល់សមាជិកក្រុមប្រឆាំងនិរទេសខ្លួនរបស់បេឡារុស ។
លោក Lukashenko និយាយផងដែរថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Oreshnik របស់រុស្ស៊ីនៅប្រទេសបេឡេរុស មិនមែនជាទង្វើឈ្លានពាននោះទេ ហើយវាមានគោលបំណងធានាសន្តិសុខប៉ុណ្ណោះ ។
លោកបន្តថា រុស្ស៊ី និងបេឡារុស ពុំចាប់អារម្មណ៍នឹងភាពតានតឹងកើនឡើងជាមួយអឺរ៉ុបនោះទេ ។
ប្រធានាធិបតីបេឡារុសរុបនេះ បាននិយាយរិះគន់ផងដែរដល់ផែនការរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់ទ្រព្យសកម្មបង្កករបស់រុស្ស៊ីនៅក្រុមហ៊ុន Euroclear ស្ថិតក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ៕
