អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីមិនអាចវាយតម្លៃការចរចាសន្តិភាពជាមួយអ៊ុយក្រែនបានទេ ពីព្រោះថា ទីក្រុងគីវបានធ្វើឲ្យពួកគេពុំអាចបន្តបាន ហើយទីក្រុងគីវមិនចង់ឆ្លើយសំនួរដែលរុស្សីបានចោទសួរ ។
វិមានក្រឹមឡាំងនិយាយផងដែរថា ទាហានរុស្ស៊ីបានឮឥតឈប់ឈរភាសាបរទេសនិយាយដោយអ្នកដែលប្រយុទ្ធឲ្យអ៊ុយក្រែននៅខ្សែត្រៀមមុខ ហើយពួកគេសន្យាថា អ្នកប្រយុទ្ធបែបនេះនឹងត្រូវកម្ទេចចោល ។
រុស្ស៊ី បាននិយាយជាយូរមកហើយថា បុគ្គលិកយោធាអង្គការណាតូមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន ហើយសេវាកម្មលួចស្តាប់របស់ពួកគេចាប់បានភាសាអង់គ្លេស និងបារាំង ត្រូវបាននិយាយម្តងហើយម្តងទៀតនៅខ្សែត្រៀមមុខ ។
សម្ព័ន្ធមិត្តយោធាណាតូដឹកនាំដោយសហរដ្ឋអាមេរិកនិយាយថា ពួកគេគាំទ្រអ៊ុយក្រែន ប៉ុន្តែពុំដាក់ពង្រាយទាហានទៅកាន់ទីនោះឡើយ ។
សេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាមេរិកបង្ហាញថា ទីភ្នាក់ងារចារកម្មអាមេរិក និងទីភ្នាក់ងារចារកម្មឈានមុខគេរបស់អឺរ៉ុប មានវត្តមានច្រើននៅអ៊ុយក្រែន ។
ពេលសួរពីអំណះអំណាងថាបារាំងត្រៀមនឹងដាក់ពង្រាយទាហានរបស់ពួកគេទៅកាន់អ៊ុយក្រែននោះ លោក Peskov និយាយថា យោធារបស់ពួកយើងឮភាសាបរទេស ពួកគេស្តាប់ឮភាសាបរទេសនៅខ្សែត្រៀមមុខ ។ ដូច្នេះហើយ ជនបរទេសទាំងនេះនៅទីនោះ ពួកយើងនឹងកម្ទេចពួកគេឲ្យអស់ ។ យោធារបស់ពួកយើងនឹងបន្តការងាររបស់ពួកគេ ៕