សម្តេចប្រធានរដ្ឋសភាអញ្ជើញបន្តដំណើរទៅដល់ប្រទេសបារំាងដើម្បីចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨

2025/10/29 09:02:57 am        220

ភ្នំពេញ៖ ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី វេលាម៉ោង១៦:៨នាទី ម៉ោងនៅទីក្រុងប៉ារីស ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ត្រូវនឹងម៉ោង២២:០៥នាទី ម៉ោងនៅប្រទេសកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់សាធារណរដ្ឋបារំាង ដោយសុវត្ថិភាព ដើម្បីចូលរួម វេទិកាសន្តិភាពប៉ារីសលើកទី ៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩និង៣០ ខែតុលា ឆ្នាំ២០២៥។

អញ្ជើញទទួលដំណើរគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស មានវត្តមាន    ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសហការី ។

ក្រោយអញ្ជើញដល់ទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៩ តុលាស្អែក សម្តេចប្រធានរដ្ឋសភានឹងចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី១៦ តាមកម្មវិធីជាបន្តបន្ទាប់។ នៅក្នុងនោះសម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាចំនួនបីលើកដាច់ដោយឡែកពីគ្នាមាន រួមមាន ១) ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក» និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។

ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់គណៈប្រតិភូបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជា ក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ចំនួន៤ នឹងចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 នៅ អាម៉េរិក
2025/10/29 07:42:03 pm        1
រដ្ឋមន្ត្រីសុខាភិបាល ឆ្លៀតថ្ងៃសម្រាកបុណ្យជាតិ ចុះពិនិត្យមណ្ឌលសុខភាព ដោយពុំជូនដំណឹងជាមុន
2025/10/29 06:17:18 pm        1
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាល​ និងពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅខេត្តពោធិ៍សាត់
2025/10/29 05:18:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កង្វះខាតប្រេងឥន្ធនៈ កំពុងយាយីដល់តំបន់កសិកម្មដ៏សំខាន់របស់ប្រទេសបូលីវី

2025/10/29 08:32:50 pm
​ក្រុមលើកលែងទោសព្រមានពីវិបត្តិកាន់តែជ្រៅនៅតង់ហ្សានី ខណៈក្រុមប្រឆាំងរាយការណ៍ពីការចាប់ពង្រត់
2025/10/29 08:28:35 pm
​បារាំង៖ បទឈប់បាញ់នៅហ្កាហ្សាស្ថិតក្រោមការគំរាមកំហែង ហើយត្រូវតែស្តាឡើងវិញ
2025/10/29 08:26:21 pm
​EU ជំរុញឲ្យគោរពបទឈប់បាញ់ នៅហ្កាហ្សា ខណៈមន្ត្រីរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែល
2025/10/29 08:08:17 pm
​លោក Putin៖ រុស្សីបានសាកល្បងអាវុធបាញ់ក្រោមទឹកមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ Poseidon
2025/10/29 08:02:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/29 12:20:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/29 03:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 03:51:10 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/29 04:43:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am